• 2018-11-20 08:09:04
  • ជីវិតតារា

បុណ្យអុំទូក៣ថ្ងៃ នី រតនា កើបលុយមិនស្ទើរនោះទេ

  • 2018-11-20 08:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​រាជពិធី​បុណ្យ​អុំទូក នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ស្អែក​នេះ​ហើយ។ រយៈ​ពេល​៣ថ្ងៃ​នេះ​តារា​ចម្រៀង​ នី រតនា មិន​បាន​ទៅ​ដើរ​កម្សាន្ត​នៅ​ឯណា​ជាមួយ​គូ​ដណ្ដឹង​ទេ។ មក​ពី​លោក​រវល់​ឡើង​ឆាក​តន្ត្រី​​​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​​ព្រះសីហនុ​ កើប​លុយ​សិន។

ឯ​តម្លៃ​ខ្លួន​ដែល​ទទួល​បាន​ពី​ការ​ច្រៀង​ប្រគំតន្ត្រី​ក្នុង​ព្រះ​រាជពិធី​បុណ្យ​អុំទូក​រយៈ​ពេល​៣​ថ្ងៃ​ នី រតនា បញ្ជាក់​ថា​លោក ទទួល​បាន​ច្រើន​គួរសម​​​តែ​សុំ​មិន​ប្រាប់​ពី​ចំនួន​​ពិត​ប្រាកដ​ឡើយ។ ទោះ​បី​​ជា​ម្ចាស់​បទ​ "មហា​ឈឺ" គ្មាន​​ពេល​​​វេលា​ផ្អែម​ល្ហែម​ជាមួយ​គូ​ដណ្ដឹង​​មែន​ពិត​ក៏​អនាគត​ប្រពន្ធ​ខ្លួន​​ មិន​បាន​អាក់អន់ចិត្ត​នោះ​ទេ។ មាន​តែ​សប្បាយ​ចិត្ត​ទៅ​វិញ​ដែល​ឃើញ​លោក ខិត​ខំ​ប្រែង​ពុំ​ខ្លាច​​នឿយ​ហត់​ដូច្នេះ។

នី រតនា ថា៖" នៅ​ក្មេង​ចេះ​តែ​ខំ​ប្រឹង​ទៅ​បង​ឲ្យ​​ដើម្បី​អនាគត​ ឲ្យ​តែ​មាន​កម្មវិធី​ឡើង​ឆាក​តន្ត្រី​ខ្ញុំ​ទទួល​បាន​ទាំង​អស់។ ក្រោយ​បុណ្យ​អុំ​ទុក​ហើយ​ក៏​ខ្ញុំ​ និង​គូ​ដណ្ដឹង​មិន​បាន​ទៅ​ដើរ​លេង​នៅ​ណា​ដែរ​បង ព្រោះ​រដូវ​កាល​នេះ​ការងារ​ចូល​មក​បន្ត​គ្នា​ជាប់​អ៊ីចឹង​អត់​មាន​ពេល​ទេ"៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម