
- 2018-11-24 03:25:00
- ជីវិតតារា
តាំងពីក្លាយជាឪពុក តារាប្រុសបីរូបនេះពូកែរឿងមួយ មិនឲ្យភរិយានឿយហត់
- 2018-11-24 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំងពីក្លាយជាឪពុក តារាប្រុសបីរូបនេះពូកែរឿងមួយ មិនឲ្យភរិយានឿយហត់
ចន្លោះមិនឃើញ
ពេលក្លាយជាឪពុកគេ តារាប្រុសទាំងបីរូប ដូចជា លោក គឹម សីហា លោក ជា វណ្ណារិទ្ធ និង លោក កែវ វាសនា ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា ពិតជាឪពុកល្អ ប្ដីល្អ ព្រោះតែងចែករំលែកការងារភរិយា មើលថែទាំកូនតូចៗ មិនឲ្យប្រពន្ធហត់នឿយ នោះឡើយ។
គឹម សីហា
អ្នកណាមិនសរសើរថា ស្វាមីរបស់អ្នកនាង គង់ ច័ន្ទស្រីមុំ ពូកែជួយទុក្ខធុរៈការងារប្រពន្ធ មិនថាការងាររកស៊ី សូម្បីមើលថែទាំកូន ក៏ពូកែមិនធម្មតាដែរ។ជួនកាលឃើញលោក ឆុងទឹកដោះគោឲ្យកូន បំពេកូនឲ្យគេង និងលួងកូនមិនឲ្យយំជាដើម។
នៅលើបណ្ដាញសង្គម ប៉ាអូនម៉ូម៉ូ តែងត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា ថាជាឪពុកល្អ ប្ដីល្អ ចេះជួយចែករំលែកការងារប្រពន្ធ ។
ជា វណ្ណារិទ្ធ
ក្រៅពីជាពិធីករពូកែវោហាសព្ទ កំប្លុកកំប្លែងមិនចេះរីងស្ងួត លោកក៏ពូកែមើលកូនមិនចាញ់ មនុស្សស្រីដែរ។ ស្ទើរគ្រប់ពេលលើបណ្ដាញសង្គម លោក វណ្ណារិទ្ធ បង្ហោះរូបមើលកូនទាំងពីរ លួងកូនមិនឲ្យយំ បញ្ចុកបាយទឹក ឆុងទឹកដោះគោឲ្យកូន និងនាំកូនដើរលេងជាដើម។ សកម្មភាពនេះ ធ្វើឲ្យលោកត្រូវគេចាត់ទុកជាប៉ាប៉ាល្អ ព្រោះមិនដែលឲ្យប្រពន្ធហត់នឿយរឿងមើលកូននោះទេ។
កែវ វាសនា
ទោះរវល់ការងារច្រៀង និងរបររកស៊ីយ៉ាងណា ក៏ម្ចាស់បទ "លទ្ធផលស្មោះពេក" តែងចំណាយពេលមើលថែទាំកូនទាំងពីរដែរ។ សូម្បីភរិយារបស់លោក ក៏សរសើរមិនដាច់ពីមាត់ថា ក្រៅពីពូកែយកចិត្តប្រពន្ធ លោក កែវ វាសនា តែងជំនួសដៃជើងមើលកូនតូចទាំងពីរ មិនដែលត្អូញត្អែរ បែងចែកឬរើសអើងថា ជាការងារប្រពន្ធនោះទេ។ ជារឿយៗ គូស្វាមីមួយគូនេះ តែងធ្វើឲ្យអ្នកគាំទ្រលួចច្រណែន ព្រោះតែភាពផ្អែមល្ហែម ចេះយកចិត្តទុកដាក់ និងចែករំលែកការងារផ្ទះគ្នាទៅវិញទៅមក៕