• 2018-11-26 03:10:21
  • ព័ត៌មាន

ក្រៅពី ចៅខ្មែរ គូស្នេហ៍ស្រឡាញ់ភេទដូចគ្នាក្នុងសិល្បៈណាទៀតត្រៀមចូលរោងការបន្ទាប់?

  • 2018-11-26 03:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចៅខ្មែរ គឺ​ជា​តារា​សម្ដែង​ដំបូង​គេ​​ដែល​ហ៊ាន​ប្រកាស​បើក​ចំហ​​ចូល​រោង​ការ​​ស្នេហា​ភេទ​ដូច​គ្នា​កាល​ពី​​ទី​១២ ខែ វិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ​ដោយ​មិន​ខ្វល់​ពាក្យ​រិះគន់​ពី​សំណាក់​មហាជន​អ្វី​ឡើយ។

​ក្រោយ​ពី​មង្គល​ការ​ចៅ​ខ្មែរ​​ ត្រូវ​បាន​បញ្ចប់​​សព្វគ្រប់​​ក្រោម​វត្តមាន​អ្នក​សិល្បៈ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​រួច​មក​ក៏​លេចឮ​ដំណឹង​ថា ម៉ាដូណា អាច​ជា​អ្នក​សិល្បៈ​បន្ទាប់​​ដែល​ហ៊ាន​ប្រកាស​​ចូល​រោង​ការ​​​ជាមួយ​ស្វាមី​វ័យ​ក្មេង​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

​ដោយ​សារ​តែ​កន្លង​មក​​​​ ណុប ហេងទ្រី បាន​លើក​ឡើង​ថា​ លោកបាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ធ្វើ​ជា​កូន​កំលោះ​​ម្នាក់​សុំ​​ ម៉ាដូណា បំពាក់​ចិញ្ចៀន​រៀប​ការ​នៅ​ចុង​ឆ្នាំ​២០១៨ ក្នុង​គោល​បំណង​ឲ្យ​ហ្វេនៗ​មាន​ការ​ភ្ញាក់​ផ្អើល។ តែ​គួរ​ឲ្យ​ស្ដាយ​មិន​ទាន់​បាន​សុំ​ផង​លោក និង​រាជិនី​មុខ​សេះ​ក៏​មាន​រឿង​រ៉ាវ​ឈ្លោះ​​ទាស់​ទែង​គ្នា​បាន​កើត​ឡើង​​បាត់​ទៅ​ហើយ។

ប្ដីវ័យក្មេង ម៉ាដូណា ថា៖" ដល់​ពេល​អ៊ីចឹង​ទៅ​ខ្ញុំ​មិន​ទាន់​ដឹង​ទេ​ថា មង្គល​ការ​រវាង​ពួក​ខ្ញុំ​ទាំង​ពីរ​អាច​កើត​ឡើង។ ទោះបី​ជា​ពេល​នេះ​ពួក​យើង​ត្រឡប់​មក​ត្រូវរ៉ូវ​គ្នា​ក៏​ដោយ គ្រប់​យ៉ាង​អាស្រ័យ​ទៅ​លើ​ពេល​វេលា​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​បង"។

ឯ​គូស្នេហ៍​​​ភេទ​ទី៣​មួយ​គូ​ទៀត​គឺ ប៉ុបពី និង​កំលោះ​សង្ហា​វ័យ​ក្មេង​ ប៊ីលី ប៊ីលី អំឡុង​ពេល​នេះ​អ្នក​ទាំង​ពីរ​កំពុង​តែ​មើល​ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក​មុន​ឈាន​ដល់​ថ្ងៃ​ចូល​រោងការ ព្រោះ​នាង មិន​ចង់​ជួប​ស្នេហ៍​បោក​ប្រាស់​ម្ដង​ហើយ​ម្ដង​ទៀត។

ប៉ុបពី ថា៖"រឿង​ចូល​រោង​ការ​អត់​ទាន់​ច្បាស់​ទេ​ ព្រោះ​ខ្ញុំ​ធ្លាប់​ខក​ចិត្ត​ច្រើន​ណាស់​ដូច្នេះ​ស្នេហា​មួយ​នេះ​មុន​ចូល​រោង​ការ​ខ្ញុំ​ និង​គាត់​ត្រូវ​មើល​ចិត្ត​ថ្លើម​គ្នា​ឲ្យ​បាន​យូរ​សិន។ តែ​ខ្ញុំ​សង្ឃឹម​ថា​នេះ​គឺ​ជា​ស្នេហា​ចុង​ក្រោយ​របស់​ខ្ញុំ​ទៅ​ចុះ"៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម