• 2018-11-26 05:06:41
  • ព័ត៌មាន

ភ្លេចៗខ្លួន ឈួន សុវណ្ណឆៃ មានកូនស្រីពេញក្រមុំបាត់ ថែមទាំងស្អាតទៀត

  • 2018-11-26 05:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ ឈួន សុវណ្ណឆៃ បាន​ធ្វើ​ឲ្យ​​សាធារណជន​​ស្រឡាំងកាំង​យ៉ាង​ខ្លាំង​ ក្រោយ​ពី​នាង បង្ហោះ​រូប​ថត​ជាមួយ​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ក្នុង​កម្មវិធី​មង្គលការ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

​បើ​តាម​ប្រភព​ស្និទ្ធស្នាល​មួយ​ចេញ​ពី​ចង្កោម​សិល្បៈ​ឲ្យ​ដឹង​ថា ឈួន សុវណ្ណឆៃ មាន​កូន​​៣នាក់ ប្រុស​២ និង​ស្រី១ ។ កូន​ស្រី​គឺ​ជា​កូន​ច្បង​កំពុង​តែ​សិក្សា​​ផ្នែក​របាំ​នៅ​សាលា​មួយ​ ដោយ​ត្រៀម​ខ្លួន​នឹង​ចូល​ប្រឡូក​សិល្បៈ​ដូច​អ្នក​ម្ដាយ​ដែរ​ទៅ​ថ្ងៃ​ខាង​មុខ។

ការ​ចូល​ប្រឡូក​សិល្បៈ​របស់​កូន​ស្រី​ច្បង ឈួន សុវណ្ណឆៃ ជា​ម្ដាយ​ក៏​​មិន​មាន​អ្វី​ជំទាស់​ចិត្ត​កូន​ឡើយ។ អ្វី​ដែល​សំខាន់​ឲ្យ​តែ​កូន​ស្រី​ស្រឡាញ់​ពេញ​ចិត្ត​ហើយ​គិត​ថា​ខ្លួន​ឯង​មាន​ដុង​ទៅ​លើ​ផ្នែក​អ្វី​​ពិត​ប្រាកដ​​ទៅ​គឺ​បាន​ហើយ។

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់