• 2018-11-27 02:21:36
  • ព័ត៌មាន

ទី​បំផុត អាពាហ៍ពិពាហ៍​កូន​ស្រី ឈិន​ ឡុង និង​មិត្ត​ស្រី បាន​បញ្ចប់​​ដោយ​ភាព​រីករាយ

  • 2018-11-27 02:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា កូន​ស្រី​វ័យ ១៩ ឆ្នាំ​របស់​ឈិន​ឡុង និង​មិត្ត​ស្រី​របស់​នាង Andi Autum បាន​ធ្វើ​ឲ្យ​អ្នក​លេង​តាម​បណ្ដាញ​សង្គម​មាន​ការ​ភ្ញាក់ផ្អើល ក្រោយ​ពួកគេ​បាន​បង្ហាញ​រូបភាព​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ជា​សាធារណៈ។

គូ​ស្នេហ៍​មួយ​គូ​នេះ សម្រេច​ចិត្ត​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី ០៨ ខែ​វិច្ឆិកា​ក្នុង​ទីក្រុង​ Toronto នៃ​ប្រទេស​កាណាដា។ បើ​ទោះ​បី​ជា​ជីវភាព​របស់​ពួកគេ​ហាក់​មាន​ការ​ពិបាក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​គូ​ស្នេហ៍​ភេទ​ដូច​គ្នា​មួយ​គូ​នេះ​តែង​តែ​និយាយ​ជាមួយ​គ្នា និង​រួមរស់​ដោយ​មាន​សុភមង្គល។

ជាមួយ​គ្នា​នេះ​ដែរ វីដេអូ​ខ្លី​បង្ហាញ​ពី​ពិធី​រៀប​ការ​របស់​កូន​ស្រី​តារា​សម្ដែង​ដ៏​ល្បី​រូប​នេះ ត្រូវ​បាន​ចែកចាយ​ពាស​ពេញ​បណ្ដាញ​សង្គម។ ពួកគេ​ទាំង​២ បាន​បង្ហាញ​ពី​ក្ដី​សុខ​ចំពោះ​គ្នា រហូត​រំភើប​ដល់​ស្រក់​ទឹកភ្នែក​រៀង​ខ្លួន ខណៈ​អាពាហ៍ពិពាហ៍​ត្រូវ​បាន​ខាង​ច្បាប់​ទទួល​ស្គាល់​ជា​ផ្លូវការ។ ក្រោយ​វីដេអូ​ត្រូវ​បាន​ចែកចាយ​រួច​មក មហាជន​ជា​ច្រើន បាន​សម្ដែង​ការ​អបអរ និង​ជូនពរ​ពួកគេ​ឲ្យ​ជួប​តែ​ក្ដី​សុខ​សុភមង្គល​បែប​នេះ​រៀង​រហូត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់