- 2018-11-28 08:06:10
- ព័ត៌មាន
អបអរសាទរ ល្ខោនខោលខ្មែរក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកជាស្ថាពរ
- 2018-11-28 08:06:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ ល្ខោនខោលខ្មែរក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកជាស្ថាពរ
ចន្លោះមិនឃើញ
ល្ខោនខោលវត្តស្វាយអណ្ដែត របស់កម្ពុជាត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដោយជោគជ័យ។ នេះបើតាមសេចក្ដីប្រកាសរបស់គណនី Twitter ផ្លូវការរបស់អង្គការយូណេស្កូ។
នៅថ្ងៃទី ២៨ ខែវិច្ឆិកានេះ គណនី Twitter របស់អង្គការយូណេស្កូប្រកាសជាផ្លូវការថា ល្ខោនខោលវត្តស្វាយអណ្ដែត របស់ប្រទេសកម្ពុជា បានក្លាយជាបេតិកភណ្ឌពិភពលោកហើយ។
គួររម្លឹកផងដែរថាប្រទេសកម្ពុជា បានស្នើសុំចុះបញ្ជីល្ខោនខោលវត្តស្វាយអណ្តែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី មានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក កេត សាផាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Helen Jarvis និងលោក Teruo Jinnai ដែលជាទីប្រឹក្សារដ្ឋាភិបាល មន្ត្រីជំនាញ និងតំណាងកម្ពុជាប្រចាំយូណេស្កូ ៥រូបទៀត៕