• 2018-11-28 09:22:53
  • ព័ត៌មាន

ខ្លីៗពីល្ខោនខោល​​វត្តស្វាយអណ្តែតទើបតែក្លាយជា​សម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

  • 2018-11-28 09:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី Twitter ផ្លូវការរបស់ អង្គការយូណេស្កូ បានបញ្ជាក់ថា ល្ខោនខោល វត្តស្វាយអណ្តែល បានក្លាយជា​សម្បត្តិបេតិកភណ្ឌពិភពលោក ជាផ្លូវការ។

ការប្រកាសនេះបានធ្វើឱ្យប្រជាជនខ្មែរទទួលបានភាពកក់ក្តៅ និងសុវត្ថភាពលើការការពារវប្បធម៌ជាតិ និងការ​យល់ច្រលំពីបណ្តាប្រទេសជិតខាង នូវការមិនច្បាស់លាស់នានាទាក់ទងនឹងប្រភពដើមនៃសិល្បៈបុរាណមួយនេះ។

ជាក់ស្តែងទម្រង់​សិល្បៈ​បុរាណ​ល្ខោន​ខោល​នៅរស់​រាន​មាន​ជីវិត​បច្ចុប្បន្ន មានរហូតដល់​៤​វង់​ធំ​ៗ គឺ​ ល្ខោន​ខោល​ភ្នំពេញ ​​ល្ខោន​ខោល​ខេត្ត​បាត់​ដំបង ​ល្ខោន​ខោល​ខេត្ត​កំពង់​ធំ ​និង​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត​ខេត្ត​កណ្ដាល ដែលក្លាយជា​សម្បត្តិបេតិកភណ្ឌពិភពលោក។ នេះ​បើ​តាម​សិល្បករ​ល្ខោន​ខោល និង​ជាប្រធាន​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី ​ លោក ហង់ ភូមិ​រ៉ា បាន​បញ្ជាក់។

​លោក​បន្ថែម​ថា ល្ខោន​ខោល​តាម​តំបន់​នីមួយ​ៗ​ មាន​លក្ខណៈ​ខុស​ៗ​គ្នា​បន្តិច​បន្តួច ​ទៅ​លើ​សម្លៀក​បំពាក់ ​គ្រឿង​តុប​តែង​ខ្លួន​ផង​ដែរ។ ​ជាក់​ស្ដែង តួ​សម្ដែង​ប្រុស​មក​ពី​ខាង​វត្ត​អណ្ដែត​ មិន​ពាក់​មុខ​នោះ​​ទេ ​ដោយ​គេ​និយម​ផាត់​មុខ​ជំនួស​វិញ ​ព្រម​ទាំង​ពាក់​មកុដ។ ​មួយ​វិញ​ទៀត ​ខាង​បាត់​ដំបង មិន​សូវ​ពាក់​គ្រឿង​តុប​តែង​ច្រើន​ឡើយ៕

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម