• 2018-11-29 02:23:30
  • ព័ត៌មាន

បញ្ចាំងថ្ងៃដំបូង រឿងភាគ​របស់​ Bogeum និង​ Hyekyo បំបែកកំណត់ត្រាថ្មីគួរភ្ញាក់ផ្អើល

  • 2018-11-29 02:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃ​លើក​ដំបូង​រួម​គ្នា​របស់​ Park Bogeum និង​ Song Hyekyo ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់​បំផុត​ត្រឹម​ថ្ងៃ​ដំបូង​នៃ​ការ​ចាក់​បញ្ចាំង។

រឿង​ថ្មី​សម្ដែង​ដោយ​ Park Bogeum និង​ Song Hyekyo មាន​ចំណងជើងថា​ "Encounter” បាន​ចាប់​ផ្ដើម​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ២៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ ដោយ​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាងគេ​ ក្នុង​ចំណោម​រឿង​របស់​ទូរទស្សន៍​ tvN។

យោង​តាម​ទិន្នន័យ​របស់​ TNMS បាន​ឲ្យ​ដឹង​ថា "Encounter” មាន​អត្រា​ទស្សនា​ដល់​ទៅ​ ៩,៤ភាគរយ ជាហេតុ​ធ្វើឲ្យ​រឿង​នេះ​ក្លាយ​ជា​រឿង​ភាគ​ដំបូង​ដែល​វាយលុយ​ចំនួន​មើល​ច្រើន​ជាងគេ​បង្អស់​ប្រចាំ​ទូរទស្សន៍ tvN។ ក្នុង​ន័យ​នេះ​ បាន​សេចក្ដី​ថា​វា​បាន​វ៉ា​ដាច់​រឿង​ “Mr. Sunshine” ដែល​មាន​អត្រាទស្សនា​ត្រឹម​ ៨,៥ភាគរយ ត្រឹម​ថ្ងៃ​បញ្ចាំង​ដំបូង​ដូចគ្នាកាល​ពីថ្ងៃទី​ ០៧ ខែ​កក្កដា ឆ្នាំ ២០១៨។​

ចំណែក​រឿង​ភាគ​របស់​ទួរទស្សន៍នេះ​ ដែលស្ថិត​នៅ​ចំណាត់​ថ្នាក់​បន្ទាប់​គឺ "Goblin” ដែល​មាន​ត្រឹម​ ៦,៧ ភាគរយ ពេល​បង្ហាញ​ខ្លួន​ដំបូង​នៅ​ថ្ងៃ​ទី​ ០២ ខែធ្នូ ឆ្នាំ ២០១៦៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់