• 2018-11-29 04:15:51
  • ព័ត៌មាន

អ្នកនិពន្ធដំបូងដែលគ្រោងនឹងចេញសៀវភៅអំពីបុគ្គលជោគជ័យរបស់កម្ពុជាជាភាសាបរទេស

  • 2018-11-29 04:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធដែលទើបតែចេញសៀវភៅអំពីជីវិតអាជីពរបស់ខ្លួន បានប្រកាសស្វែងរកដៃគូសរសេរសៀវភៅបន្តនៃប្រវត្តិបុគ្គលដ៏អស្ចារ្សម្នាក់ក្នុងប្រទេសកម្ពុជាហើយថានិស្សិតមកពី DMC ដេប៉ាតេម៉ងប្រព័ន្ធផ្សព្វផ្សាយ គឺជាដៃគូអទិភាព។

អ្នកស្រីម៉ីសន សុធារី

អ្នកស្រីម៉ីសន សុធារី ដែលទើបនឹងបញ្ចេញសៀវភៅស្តីអំពីកំណាត់ផ្លូវនៃជីវិតតែងនិពន្ធរបស់ខ្លួន មានឈ្មោះថា «ទម្រាំក្លាយជាអ្នកនិពន្ធ» ហើយដែលនឹងសម្ពោធជាផ្លូវការនៅដើមខែធ្នូនេះ ក៏ត្រៀមចេញផ្សាយសៀវភៅមួយទៀត ពីបទពិសោធន៍ដ៏អសា្ចរ្សនៃបុគ្គលម្នាក់ទៀតក្នុងប្រទេសកម្ពុជាដែលមិនព្រមបញ្ចេញអត្តសញ្ញាណ។

នៅព្រឹកនេះអ្នកនិពន្ធបានប្រាប់អោយដឹងថា គាត់ទទួលបានការឆាតមក៨នាក់ហើយពីនិស្សិតនិងបញ្ញាវន្តដែលចាប់អារម្មណ៍ការងារនេះ។ «ខ្ញុំមានមនុស្សគ្រប់ហើយ នៅតែពិភាក្សាគ្នាអំពីកិច្ចសន្យាភាគលាភនិងភាពជាសម្ងាត់របស់សៀវភៅមុនពេលដាក់ទៅលើទីផ្សារសម្រាប់សិស្សនិស្សិតរៀនសូត្របានជាប្រយោជន៍»។

អ្នកស្រីម៉ីសន សុធារី

ទោះយ៉ាងណាអ្នកស្រីមិនបានបង្ហើបថាអ្នកណាជាមនុស្សដែលនឹងចេញបន្ទាប់ក្នុងសៀវភៅបទពិសោធន៍ជីវិតរបស់លោកស្រីឡើយគ្រាន់តែអោយដឹងថា មានម្នាក់ជាធុរកិច្ចជនម្នាក់ទៀតជាសិល្បការិនីល្បី និងម្នាក់ទៀតជាជនរងគ្រោះមួយក្នុងចំណោមអ្នករងគ្រោះពីរបបកម្ពុជាប្រជាធិបតេយ្យ។

អ្នកស្រីម៉ីសន សុធារី និងកញ្ញា ម៉ៅ ចាន់រស្មី

អ្នកស្រីម៉ីសនសុធារី គឺជាអ្នកនិពន្ធដែលផ្តោតលើគំនិតអប់រំនិងទ្រឹស្តីវិជ្ជមានក្នុងការតែងនិពន្ធ។ អ្នកស្រីធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា នឹងមិនសរសេរអំពីអ្វីមួយដែលលើកទឹកចិត្តអោយមានការធ្វើអត្តឃាត អំពើហិង្សា ការចម្លងឥរិយាបថសម្តីសម្តៅអវិជ្ជមានខ្វះភាពថ្លៃថ្នូរដល់អ្នកអានជំនាន់ក្រោយឡើយ។

អ្នកស្រីម៉ីសន សុធារី និង ឌីជេ ណាណា

នៅថ្ងៃអាទិត្យទី២ខែធ្នូខាងមុខនេះសៀវភៅជាបទពិសោធន៍របស់អ្នកស្រីផ្ទាល់មានឈ្មោះថា «ទម្រាំក្លាយជាអ្នកនិពន្ធ» នឹងចេញផ្សាយជាផ្លូវការ ដោយមានការចូលរួមសម្ពោធដោយដែគូដំបូងរបស់អ្នកស្រីគឺឌីជេណណា និងអ្នកនិពន្ធ សិល្បករ អ្នកសារព័ត៌មានជាច្រើនរូប។

អត្ថបទ៖ Sunny

មតិយោបល់