• 2018-11-30 08:43:55
  • ព័ត៌មាន

កប់​​! iflix បានសិទ្ធិ​ផ្សាយ​ផ្ទាល់​កម្មវិធី​ប្រគំ​តន្ដ្រី​ Global Citizen ចូលរួម​សុទ្ធ​តែ​តារា​លំដាប់​ពិភពលោក

  • 2018-11-30 08:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Iflix ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​វីដេអូ​អនឡាញ​ដែល​អាច​ទស្សនា​ភាពយន្ត​និង​រឿង​ភាគ​ជា​ច្រើន​ ពេល​នេះ​បាន​ក្លាយ​ជា​ដៃ​គូ​ផ្សាយ​ផ្ទាល់​​កម្មវិធី​ប្រគំ​តន្ដ្រី Global Citizen ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២​ ខែ​ធ្នូ​ ឆ្នាំ ២០១៨​នេះ។ កម្មវិធី​ Global Citizen Festival: Madela 100 នឹង​ប្រគំ​ឡើង​នៅ​ពហុកីឡាដ្ឋាន FNB Stadium នៅ​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

Iflix នឹង​នាំ​នូវ​ទស្សនីយភាព​នេះ​មក​កាន់​ប្រទេស​និង​តំបន់​ចំនួន​១៣​ គឺ កម្ពុជា, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, ថៃ, វៀតណាម, បង់ក្លាដេស, ប៉ាគីស្ថាន, ស្រីលង្កា, នេប៉ាល់, ព្រុយនេ, មីយ៉ាន់ម៉ា និង​ ម៉ាល់ឌីវ។ កម្មវិធី​ប្រគំ​តន្ដ្រី​ដ៏​ធំ​នេះ​ នឹង​ចូលរួម​សម្ដែង​ដោយ​សុទ្ធ​តែ​តារា​ល្បី​លំដាប់​ពិភពលោក​ ដូច​ជា Beyonce & Jay-Z, Cassper Nyovest, D'banj, Ed Sheeran, Eddie Vedder, Femi Kuti, Kasey Musgraves, Pharrell Williams, Chris Martin, Sho Madjozi, Tiwa Savage, Usher និង Wizkid។

Jay Z & Beyonce
Ed Sheeran
Chris Martin

កម្មវិធី​នេះ​ផង​ដែរ នឹង​មាន​លោក Trevor Noah ជា​ពិធី​ករ​សំខាន់​ ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បីៗ​ផ្សេងៗ​ទៀត​ដូច​ជា Naomi Campbell, Dave Chappelle, Sir Bob Geldof, Gaylie King, Bonang Matheba, Nomzamo Mbatha, Tyler Perry និង Forest Whitaker។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពីធីការនី​ល្បី​ឈ្មោះ Oprah Winfrey ក៏​នឹង​មាន​សរណ​កថា​និយាយ​រំលឹក​ពី​លោក Nelson Mandela ផង​ដែរ។

លោក Trevor Noah

ដូច្នេះ​អ្នក​ដែល​ប្រើ​ប្រាស់​ Iflix ទាំង​អស់​នឹង​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​កម្មវិធី​ប្រគំតន្ត្រី​ដ៏​ធំ​នេះ​ យ៉ាង​ងាយ​ស្រួល​​ នៅ​ថ្ងៃ​​អាទិត្យ​ទី២ ខែ​វិច្ឆិកា​ ឆ្នាំ ២០១៨​នេះ៕

​​​

អត្ថបទ៖ ធារ៉ូ

មតិយោបល់