• 2018-12-03 03:41:00
  • ព័ត៌មាន

ជិតដាច់ឆ្នាំ២០១៨ តារាល្បីៗឡើងស៊េរីរថយន្តទំនើបៗព្រោងព្រាត ឯតម្លៃវិញថ្លៃហួសថ្លែង

  • 2018-12-03 03:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​ជាមួយ​អាជីព​ចម្រៀង​ និង​សម្ដែង​បាន​​ធ្វើ​ឲ្យ​​អ្នក​សិល្បៈ​​​ប្រុស​ស្រី​មួយ​ចំនួន​មាន​ឱកាស​ឡើង​ស៊េរី​យន្ត​ទំនើប​ៗ​ជា​បន្តបន្ទាប់​នៅ​ចុង​ឆ្នាំ​២០១៨ ជាមួយ​តម្លៃ​ខ្ពស់​កប់​ពពក​ឯណោះ។

១/ កាល​ពី​​ថ្ងៃ​ទី​២៨ ខែ វិច្ឆិកា​ ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ​កំពូល​តារា​ចម្រៀង​ ពេជ្រ សោភា បាន​​​​ទិញ​រថយន្ត​ទំនើប​​ម៉ាក​ Audi តម្លៃ​រាប់​ម៉ឺន​ដុល្លារ​​អាមេរិក​ចត​នៅ​ចំ​ពី​មុខ​​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​​របស់​នាង តែ​ម្ដង។

២/ឯ​តារា​ចម្រៀង​ផលិតកម្ម​ថោន​លោក សុគន្ធ ថេរ៉ាយុ កាល​ពី​ថ្ងៃ​ទី​​២៩ ខែ វិច្ឆិកា កន្លង​ទៅ​នេះ​លោក បាន​​​ឡើង​ស៊េរី​យន្ត​ទំនើប​១​គ្រឿង​ម៉ាក​Range Rover ម៉ូឌែល Vogue ឆ្នាំ 2014 តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ។

៣/ងាក​មក​ចាប់​អារម្មណ៍​តារា​កំប្លែង​ និង​សម្ដែង​វ័យ​ក្មេង​ នីឡា វិញ​ម្ដង​នាង បាន​ទិញ​រថយន្ត​ទំនើប​​មួយ​គ្រឿង​ម៉ាក​ Mercedez ពណ៌ស​ជាមួយ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់