/5c04a44ae8563_1543808040_medium.jpg)
- ច័ន្ទ, 3 ធ្នូ 2018 03:44
- ព័ត៌មាន
Ariana បិទស្នាមសាក់ពី Pete Davidson ជំនួសដោយឈ្មោះឆ្កែរបស់ Mac Miller
- ច័ន្ទ, 3 ធ្នូ 2018 03:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ariana បិទស្នាមសាក់ពី Pete Davidson ជំនួសដោយឈ្មោះឆ្កែរបស់ Mac Miller
ចន្លោះមិនឃើញ
តារាចម្រៀង Ariana Grande បានបិទបាំងស្នាមសាក់ចាស់របស់នាងដែលជាស្នាមសាក់ជូនចំពោះអតីតគូដណ្ដឹង Pete Davidson ដោយជំនួសជាមួយស្នាមសាក់ថ្មី ដើម្បីជាការនឹករឭកដល់វិញ្ញាណក្ខន្ធអតីតមិត្តប្រុសរបស់នាង Mac Miller។
ក្រោយទស្សនាឈុតក្រៅឆាករបស់បទ "Thank You,Next” អ្នកគាំទ្រមួយចំនួនបានចាប់អារម្មណ៍ថា តារាចម្រៀង Ariana Grande បានប្ដូរស្នាមសាក់លេខ "8414” ដែលសាក់លើជើងរបស់នាង។ ស្នាមសាក់រូបលេខនោះដែរ គឺតំណាងឲ្យផ្លាកនិមិត្តសញ្ញាដែលជារបស់ឪពុកបង្កើត Pete Davidson (អតីតអ្នកពន្លត់អគ្គិភ័យដែលបានទទួលមរណភាពអំឡុងពេលគ្រោះភេរវកម្មនៅថ្ងៃទី ១១ ខែកញ្ញា)។
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្របានចាប់អារម្មណ៍ថា ស្នាមសាក់រូបលេខនោះ បច្ចុប្បន្នត្រូវបានតារាចម្រៀងស្រីរូបនេះជំនួសទៅដោយស្នាមសាក់ថ្មីឈ្មោះ "Myron” ដែលជាឈ្មោះឆ្កែរបស់អតីតតារារ៉េប Mac Miller៕