• 2018-12-03 04:47:36
  • ព័ត៌មាន

ឡូយមែន! DJ ស្រីខ្មែរ ល្បីដល់បរទេស ក្លាយជាតំណាងនាឡិកាម៉ូដថ្មី ស្អាត និងពិសេសសម្រាប់ស្រ្តី

  • 2018-12-03 04:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DJ Maily ដែល​ជា​ស្រ្តី​ស្អាត ប្រសព្វ​ខាង​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ​រាល់​នាង​នាង​បញ្ចេញ​ថ្វី​ដៃ​នោះ ពេល​នេះ​បាន​ក្លាយ​ជា​តំណាង​ឲ្យ​ម៉ាក​នាឡិកា​ដៃ Ice-Watch ដែល​ជា​ Brand ល្បី​លំដាប់​ថ្នាក់​ពិភពលោក។

DJ Maily

ការ​ប្រកាស​ឲ្យ​ងារ​របស់ Brand Ambassador ថ្មី​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុម​ហ៊ុន​ Watch Empire ​បាន​បញ្ចេញ​នូវ​ស៊េរី​នាឡិកា​ជំនាន់​ថ្មី​មាន​ឈ្មោះ​ថា Ice-Cosmo កាល​ពី​សុក្រ កន្លង​ទៅ ព្រម​ជា​មួយ​ការ​ប្រកាស​នៅ​គោលការណ៍​បន្ទាប់​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ​ខាង​មុខ។

តំណាង​ក្រុមហ៊ុន Watch Empire បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ជ្រើស​យក DJ Maily ជា​តំណាង​ឲ្យ​ម៉ាក​នាឡិកា​ Ice-Watch ​ថ្មី ត្បិត​ថា​ដោយ​សារ​ឆ្នាំ​បន្ទាប់​នេះ ក្រុមហ៊ុន​បាន​ផ្លាស់​ប្ដូរ​និន្នាការ​ថ្មី​ ពី​ការ​គាំទ្រ​វិស័យ​កីឡា មក​លើក​​កម្ពស់​ និង​ជំរុញ​សិទ្ធ​ស្រ្តី​វិញ​ម្ដង ហើយ​ស្រី​ស្អាត​រូប​នេះ ពិត​ជា​​​សក្ដិសម​ធ្វើ​ជា​គំរូ​បំផុត។ ហេតុផល​នោះ គឺ​ Maily គឺ​ជា​នារី​ដែល​ពុះពារ​ឈោង​ចាប់​ក្ដី​សុបិន យក​អាជីព​ជា​ DJ តាំង​ជំនាន់​នោះ​ខ្មែរ​មិន​ឲ្យ​តម្លៃ រហូត​ធ្វើ​ឲ្យ​អាជីព​នេះ​មាន​ភាព​ល្បី​សុះសាយ និង​បាន​យក​ទង់ជាតិ​ខ្មែរ​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត ក្នុង​ជា​តំណាង​ DJ ដំបូង​​គេ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ជា​លក្ខណៈ​អាស៊ាន។

សមិទ្ធផល​ធំៗ​ដែល​ DJ រូប​នេះ​ទទួល​បាន​មាន​ដូចជា ម្ចាស់​ជយលាភី​ក្នុង​កម្មវិធី Pioneer Digital Championship ប្រចាំ​ឆ្នាំ​ ២០១៤ ឈរ​​ឈ្មោះ​នៅ​លេខ​រៀង​ទី ១៤ ក្នុង​ចំណោម​តារា​កំពូល​ DJ ទាំង​២០ ប្រចាំ​អាស៊ាន ឆ្នាំ ២០១៨ និង​ជាប់​ឈ្មោះ​ជា កំពូល​ DJ ទាំង​ ១០០ លំដាប់​ថ្នាក់​ពិភពលោក​ទៀត ក្នុង​ឆ្នាំ​ដដែល​នេះ។

សកម្មភាពតារាចូលរួមថ្ងៃប្រកាស Brand Ambassador ថ្មី

ស្រប​គ្នា​នេះ​ដែរ Ice-Cosmo ក៏​ជា​នាឡិកា​ដែល​ច្នៃ​ឡើង​ជា​ពិសេស​សម្រាប់​ស្រ្តី ដោយ​មាន​រូប​រាង​តូច​ច្រឡឹង ភ្ជាប់​មក​ជា​មួយ​​ខ្សែ​ស៊ីលីកូន​ទន់​ងាយ​ពាក់ និង​មាន​ដាំ​ត្បូង​គ្រីស្តាល់​ម៉ាក Swarovskiលើ​តួ​មុ​នាឡិកា​ភ្លឺ​ផ្លេក​ស្អាត​ដូច​ហ្វូង​តារា​នៅ​ក្នុង​លំហ។ ដែល​នេះ ពិត​ជា​បញ្ជាក់​នូវ​ភាព​អស្ចារ្យ​ទន់​ភ្លន់ តែ​រឹង​មាំ​របស់​ស្រ្តី​គ្រប់រូប៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម