• 2018-12-04 04:20:32
  • ព័ត៌មាន

កូនខ្មែរគួរដឹង! ប្រវត្តិ ទំនាក់ទំនង រវាងវត្ត​ស្វាយ​អណ្ដែត និង​ល្ខោនខោល (វីដេអូ)

  • 2018-12-04 04:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត ជា​ឈ្មោះ​ទីតាំង​ជាក់លាក់​មួយ​ដែល​តំណាង​ឱ្យ​ល្ខោន​ខោល​ខ្មែរទូទៅ​បាន​ក្លាយ​ជា​សម្បត្តិ​វប្បធម៌​មនុស្ស​ជាតិ​ពិភពលោក​ពី​អង្គការ​យូណេស្កូ​។

រោងល្ខោនខោលវត្តស្វាយអណ្ដែត

ជាក់ស្ដែង​ល្ខោន​ខោល​វត្តស្វាយអណ្ដែត មិនខុសគ្នាអ្វីពីល្ខោនខោលខ្មែរផ្សេងទៀតនោះទេ ការសម្ដែង សំលៀកបំពាក់ ខ្មុក​ពាក់ និង​កាយ​វិការ​សម្ដែង​ប្លែកៗ​គ្នា​ខ្លះ​ៗ​ទៅ​តាម​តំបន់​នីមួយ​ដូច​សម្ដី​និយាយ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​ក្នុង​ប្រទេស​។

វត្តស្វាយអណ្ដែត

តាមរយៈ ព្រះចៅអធិការវត្តស្វាយអណ្ដែក ក៏ដូចជាលោកគ្រូបង្ហាត់ ប៉ូច ផៃ គ្រប់គ្រងរោងល្ខោន​ខោល​វត្តស្វាយអណ្ដែត ប្រាប់ Sabay ដូចគ្នាថា ខោលវត្តស្វាយអណ្តែត​ ជាខោលនៃកម្ពុជាទាំងមូល​ព្រោះ​វត្តស្វាយអណ្ដែតស្ថិតក្នុងទឹកដីខ្មែរ។ ដូចនេះ ល្ខោនខោល ជា​របស់​ខ្មែរ​គ្រប់​គ្នា ហើយ​ពេលនេះ​វា​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​ត្រូវ​ការ​ការ​ពារ​ជា​បន្ទាន់​។

ព្រះចៅអធិការវត្តស្វាយអណ្ដែត ព្រះនាម ជា ប៊ុនធៀន

ដើមកំណើតនៃល្ខោនខោលវត្តស្វាយអណ្ដែត មានជាច្រើនតំណរ ហើយប្រជាជនចំណុះជើងវត្ត​ស្វាយ​អណ្ដែត​មាន​ប្រពៃណី​យ៉ាង​ខ្ជាប់ខ្ជួន​លើ​ការសម្ដែង​ល្ខោនខោល​ថ្វាយ​ដល់​បារមី​ស័ក្ដិសិទ្ធិ​នានា​ជារៀងរាល់ឆ្នាំ ក្រោយបុណ្យចូលឆ្នាំ ១ អាទិត្យ។ កាលដែល ល្ខោនខោល ជាប់គ្នានឹងវត្តស្វាយ​អណ្ដែត​នោះព្រោះតែ​វត្ត​ជាអ្នក​ប្រមូល​ផ្តុះ និងផ្គត់ផ្គង​ថែរក្សាវប្បធម៌ និងការសម្ដែងល្ខោនខោល​តាំងពីច្រើនតំណរ នេះបើតាមសង្ឃដីការ របស់ព្រះចៅអធិការវត្តស្វាយអណ្ដែត ព្រះនាម ជា ប៊ុនធៀន។

លោកគ្រូ ប៉ូច ផៃ

ការ​បន្ត​វេន​នៃ​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត​ក៏​ជា​ហេតុ​ផល​យ៉ាង​សំខាន់​ក្នុង​រក្សា​ល្ខោន​ខោល​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ដោយ​ការ​បង្ហាត់​ត​ពី​ជីតា​ដល់​កូន​ដល់​ចៅ ​និង​ផ្ដល់​ចំនេះ​នៃ​សិល្បៈ​ដ៏​មាន​តម្លៃ​មួយ​នេះ​ទៅ​គ្រប់​ប្រជាជន​ខ្មែរ​ណា​ដែល​ចង់​ក្លាយ​ខ្លួន​ជា​​នាដកា​សម្ដែង​ល្ខោន​ខោល។  នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោកគ្រូ ប៉ូច ផៃ៕

ទស្សនាវីដេអូ បទយកការណ៍ពីប្រវត្តិ និង​ទំនាក់ទំនង រវាង វត្ត​ស្វាយ​អណ្ដែត និង​ល្ខោនខោល៖

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម