
- 2018-12-06 03:05:00
- ជីវិតតារា
ឃើញកូនស្រីមានដុងសិល្បៈចង់ប្រលងចម្រៀង ឈួន សុវណ្ណឆៃ ប្រឹងជំរុញ តែនៅបារម្ភរឿងមួយ
- 2018-12-06 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញកូនស្រីមានដុងសិល្បៈចង់ប្រលងចម្រៀង ឈួន សុវណ្ណឆៃ ប្រឹងជំរុញ តែនៅបារម្ភរឿងមួយ
ចន្លោះមិនឃើញ
កូនស្រីរបស់តារាចម្រៀង ឈួន សុវណ្ណឆៃ មិនត្រឹមតែមានសម្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានដុងសិល្បៈកាត់ទៅរកម្ដាយ មិនចាញ់គ្នាប៉ុន្មានឡើយ។
កូនស្រីមានឈ្មោះ ប្រាក់ សុវណ្ណវិជ្ជរ៉ា មើលទៅដូចជាចង់ក្លាយខ្លួនជាអ្នកសិល្បៈខ្លាំងណាស់ ព្រោះឲ្យតែទំនេរ គេតែងហាត់ច្រៀង ហើយចង់ប្រលងចម្រៀងតាមកម្មវិធីថែមទៀតផង តែទាស់ត្រង់ថា នាងតូចនៅអៀនប្រៀននៅឡើយ ។ ត្រង់ចំណុចនេះ អ្នកនាង សុវណ្ណឆៃ មានការបារម្ភខ្លះដែរ ព្រោះខ្លាចកូនមិនអាចបញ្ចេញទេពកោសល្យឲ្យអស់បាន តែយ៉ាងណា អ្នកម្ដាយ មិនបង្ខំចិត្តកូននោះទេ តែចាំមើលលើភាពក្លាហាន និងសមត្ថភាពរបស់កូនស្រីអាយុ១១ ឆ្នាំ រូបនេះ សន្សឹមៗសិន នៅពេលខាងមុខ។
ក្នុងចំណោមកូនទាំងបី អ្នកនាង សុវណ្ណឆៃ បន្តថា មានតែកូនស្រីច្បងម្នាក់គត់មានដុងផ្នែកនេះ ដោយរូបគេអាចរាំទាំងសម័យ និងបុរាណ ព្រមទាំងចេះច្រៀងបទជាតិ និងបទបរទេស បានផងដែរ។ ដោយសារឃើញកូនមានចំណូលចិត្តខ្លាំង ទើប អ្នកនាង សុវណ្ណឆៃ ជំរុញកូនស្រី ឲ្យរៀនបន្ថែមនៅសាលាសិល្បៈ ថែមទៀត។
សព្វថ្ងៃ កូនស្រីរបស់តារាចម្រៀង ឈួន សុវណ្ណឆៃ សិក្សាថ្នាក់ទី៤ នៅសាលាភាសាបារាំង ដោយរូបនាងអាចនិយាយបាន៣ភាសា ស្ទាត់ជំនាញដូចជា ខ្មែរ អង់គ្លេស បារាំង។ ចំណែក កូនប្រុស២រូបទៀត មានឈ្មោះ ប្រាក់សុវណ្ណវិមាន អាយុ១០ឆ្នាំ និង ប្រាក់សុវណ្ណជីហ៊ុន អាយុ ៣ឆ្នាំ៕