- 2018-12-06 05:06:45
- ព័ត៌មាន
មាន សូនីតា ព្រមានបង្ហាញមុខក្រុមហ៊ុនធំមួយ ប្រសិនបើមិនសុំទោសនាងជាសាធារណៈ
- 2018-12-06 05:06:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាន សូនីតា ព្រមានបង្ហាញមុខក្រុមហ៊ុនធំមួយ ប្រសិនបើមិនសុំទោសនាងជាសាធារណៈ
ចន្លោះមិនឃើញ
រឿងរ៉ាវក្រុមហ៊ុនកាបូបល្បីឈ្មោះមួយលើពិភពលោកដែលបានយកវីដេអូរបស់តារាសម្ដែង ដែលមានងាររាជិនីក្រមា កញ្ញា មាន សូនីតា ទៅបង្ហោះលើផេក ដោយមិនការអនុញ្ញាតពីសាមីខ្លួននៅ មិនទាន់ចប់នៅឡើយទេ ទោះបីជាវីដេអូនោះត្រូវបានអ្នកកាន់ផេកនោះលុបចេញហើយក្ដី។ រាជិនីក្រមា រូបនេះបានថ្លែងមកកាន់ Sabay ថា នាងមិនសុខចិត្តឡើយ ហើយនឹងបកស្បែកក្រុមហ៊ុនធំមួយចេញ ប្រសិនបើមិនបានសូមទោសនាងជាសាធារណៈនោះ។
ដើមចមនាំឲ្យរឿងរ៉ាវខាងលើឈានដល់ការឈ្លោះគ្នាផ្អើលលើបណ្ដាញសង្គមនោះ រាជិនីក្រមា កញ្ញា មាន សូនីតា បានរៀបរាប់ឲ្យដឹងថា នាងបានទិញកាបូបប្រេនល្បីឈ្មោះមួយនៅក្រៅប្រទេសកាលជាង១ឆ្នាំមុន ដែលកាបូបប្រេនប្រភេទនោះ មិនទាន់នាំមកលក់នៅស្រុកខ្មែរទេ។ ស្របពេលជាមួយគ្នានោះ នាងក៏បានថតវីដេអូដើរកាន់កាបូបនោះបង្ហោះលើគណនី Facebook នាងលេង។
តារាស្រីរូបនេះបានបន្តឲ្យដឹងថា ប្រហែល១សប្ដាហ៍មុន វីដេអូនោះត្រូវបានអ្នកកាន់ផេក នៃក្រុមហ៊ុនកាបូបល្បីឈ្មោះយកទៅផុសលើផេកដោយមិនការអនុញ្ញាតពីនាង គោលដៅចង់បានប្រយោជន៍ពីវីដេអូនោះ។ ម្ចាស់ផេកដែលបង្ហោះនោះ បានសរសេរថា "ចង់ដឹងថា រាជិនីក្រមា កញ្ញា មាន សូនីតា ប្រើកាបូបអ្វីអត់?”
ចំណុចនេះកញ្ញា មាន សូនីតា លើកឡើងការយល់ឃើញថា វាគឺជាការរំលោភច្បាប់កម្មសិទ្ធិបញ្ញាទាំងស្រុង។ ក្រោយនាងផុសរឿងមិនពេញចិត្តលើបណ្ដាញសង្គម តារាស្រីរូបនេះនិយាយថា អ្នកកាន់ផេកនោះ បានប្រើឈ្មោះផ្សេងមកសុំទោសនាងលើអ៊ីនស្ដាក្រាម។ ស្របពេលនោះដែរ វីដេអូក៏ត្រូវបានឈប់ចេញពីផេក ប៉ុន្តែអ្នកកាន់ផេកនោះនៅតែប្រើសម្ដីឈ្លើយដាក់នាង មិនឲ្យតម្លៃទាល់តែសោះ ។
កញ្ញា មាន សូនីតា បានបន្តឲ្យដឹងបន្ថែមថា អ្នកកាន់ផេកនោះ គឺជាជនជាតិបរទេស មិនមែនខ្មែរឡើយ។ ដូចបានលើកឡើងខាងលើ ទោះបីជាវីដេអូនោះត្រូវបានលប់ចេញហើយក្ដី ប្រសិនបើក្រុមហ៊ុន កាបូបប្រេននោះ មិនបានផុសសូមទោសនាងជាសាធារណៈលើផេកដែលបង្ហោះនោះទេ នាងនឹងទៅរករឿងដល់ហាងតំណាងក្រុមហ៊ុនតែម្ដង។
ការធ្វើបែបនេះ មាន សូនីតា បញ្ជាក់ច្បាស់ថា មិនមែននាងចង់យកឈ្នះយកចាញ់ ឬអាងខ្នងអីនោះឡើយ គឺនាងធ្វើដើម្បីឲ្យអ្នកដែលធ្វើនោះត្រូវគោរពច្បាប់ស្រុកខ្មែរ និងឲ្យតម្លៃដល់អ្នកសិល្បៈខ្មែរផង កុំចេះតែធ្វើអីស្រេចតែចិត្ត៕