- 2018-12-06 23:30:00
- ជីវិតតារា
អាយុគ្រាន់ជាតួលេខ! ទោះខាងស្រីវ័យច្រើនជាង តែគូស្នេហ៍ទាំងនេះ ផ្អែមល្ហែមខ្លាំងដូចស្ករតាំងម៉ែ
- 2018-12-06 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុគ្រាន់ជាតួលេខ! ទោះខាងស្រីវ័យច្រើនជាង តែគូស្នេហ៍ទាំងនេះ ផ្អែមល្ហែមខ្លាំងដូចស្ករតាំងម៉ែ
ចន្លោះមិនឃើញ
មិនចាំបាច់ទាល់តែខាងស្រីមានអាយុតិចជាងខាងប្រុស ទើបស្រលាញ់គ្នាបានឡើយ ព្រោះគូស្នេហ៍ច្រើនដួងខាងក្រោមនេះ សាងភាពផ្អែមល្ហែម គួរឲ្យច្រណែន ដោយមិនខ្វល់ខ្វាយរឿងអាយុ ខាងប្រុសក្មេងជាងនោះទ។
សាត រស្មី និង ឆៃ ដាពិសិដ្ឋ
មួយគូនេះ ថ្វីត្បិតខាងស្រីមានអាយុបងខាងប្រុសជាង ១០ឆ្នាំ ក៏ដោយ តែចំណងស្នេហ៍របស់ពួកគេ នៅតែរឹងមាំ ។ ឆៃ ដាពិសិដ្ឋ ក្មួយប្រុសលោកព្រាប សុវត្ថិ ធ្លាប់បញ្ជាក់រួចហើយថា រូបគេមិនខ្វល់រឿងអាយុឡើយ ។ សំខាន់ ពេលនៅក្បែរគូដណ្ដឹង ខ្លួនមានអារម្មណ៍ថាមានក្ដីសុខ និងសុភមង្គល ដោយសារ រស្មី ជាមនុស្សគួរឲ្យស្រលាញ់ ចេះផ្ដល់តម្លៃ និងគោរពក្រុមគ្រួសារសាច់ញាតិរបស់លោក។
លើសពីនេះ សូម្បីលោកយាយរបស់ខាងប្រុស ក៏ស្រលាញ់ពេញចិត្តអនាគតចៅប្រសាស្រីម្នាក់នេះផងដែរ ដោយមិនខ្វល់លើបញ្ហាអាយុច្រើន ឬធ្លាប់ឆ្លងកាត់អាពាហ៍ពិពាហ៍ម្ដងរួចហើយ នោះទេ។
ទេព បូព្រឹក្ស និង G-Devith
តារាចម្រៀងទាំងពីរមានអាយុខុសគ្នា ត្រឹម ១ឆ្នាំប៉ុណ្ណោះ ដោយកញ្ញា បូព្រឹក្ស កើតនៅខែធ្នូ ឆ្នាំ ១៩៩៣ ហើយលោក G-Devith កើតនៅខែតុលា ឆ្នាំ ១៩៩៤។ គូស្នេហ៍ទាំងពីរនៅតែផ្អែមល្ហែម និងស្រលាញ់យកចិត្តទុកដាក់គ្នា ដូចស្រមោចនិងស្ករ ។
ជាពិសេស រយៈពេលស្រលាញ់គ្នាជាង២ឆ្នាំមកនេះ ពួកគេតែងផ្ដល់អំណោយជាវត្ថុមានតម្លៃ និងបង្កើតអនុស្សាវរីយ៍ល្អៗ រាប់មិនអស់ជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្ររបស់តារាយុវវ័យទាំងពីរដួង ស្ទើរលើសជាតិស្ករទៅហើយ។
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
ថ្វីត្បិត សោម៉ាវត្តី មិនដែលសារភាពត្រង់ៗថា កីឡាករ លី វ៉ាហេទ ជាម្ចាស់ចិត្តរបស់ខ្លួនមែន តែសកម្មភាព និងភាពស្និទ្ធស្នាលស្ទើរបេះគ្នាមិនចេញ មិនអាចកុហកភ្នែកទស្សនិកជនបានឡើយ។ ពិធីការីនីពូកែកំប្លែងរូបនេះ តែងបង្ហោះសារមានន័យត្រជាក់ជ្រៅក្នុងបេះដូង ដោយភ្ជាប់ជាមួយរូប លោក លី វ៉ាហេទ ជារឿយៗ នៅលើបណ្ដាញសង្គម។
សូម្បីកម្មវិធីសំខាន់ៗ ដូចជា ឡើងផ្ទះ ខួបកំណើត និងប្រកួតបាល់ទាត់ជាដើម ក៏អ្នកទាំងពីរតែងបង្ហាញមុខរួមគ្នា មិនឲ្យម្នាក់ណានៅឯកោ ដែរ។ ទោះអ្នកនាង សុខ សោម៉ាវត្តី មានអាយុឈានចូល៣០ឆ្នាំទៅហើយ តែសម្រាប់លី វ៉ាហេទ វិញ ចាត់ទុកម្ចាស់ស្នេហ៍របស់ខ្លួន ប្រៀបដូចជាក្មេងស្រីម្នាក់ មិនទាន់ធំ។
សួស វីហ្សា និង លោក ថម មី
ក្រោយលែងលាក់លៀម តារាចម្រៀង សួស វីហ្សា និង លោក ថម មី បានរៀបចំកម្មវិធីខួបគម្រប់ចំណងស្នេហ៍រយៈពេល ៤ឆ្នាំ យ៉ាងរីករាយកាលពីថ្មីៗនេះ។ ម្ចាស់បទ "កំដរខ្ញុំបន្តិច បានទេ" ធ្លាប់និយាយថា លោក ថម មី មានអាយុប្អូននាង ដល់ទៅ៣ឆ្នាំ ដូច្នេះ នាងមិនស្រលាញ់ទេ ហើយស្នេហាកន្លងមក ត្រឹមជាការសម្ដែងប៉ុណ្ណោះ។
ទន្ទឹមនឹងបង្ហាញពេចន៍អរគុណ គុណសម្បត្តិ របស់ម្ចាស់ចិត្តក្នុងថ្ងៃខួបស្នេហ៍ សួស វីហ្សា ក៏អះអាងថា ដល់ពេលដែលនាងត្រូវតបស្នងដល់មនុស្សពិសេសដោយក្ដីស្រលាញ់វិញដូចគ្នា លែងលាក់លៀមបន្តទៀតហើយ៕