• 2018-12-06 14:00:52
  • ព័ត៌មាន

បាល់​ទះ ពែកមី-នាយ​គ្រឿន ល្បី​យូរ​ហើយ ថ្ងៃ​នេះ​​ថែម​ទាំង​ផ្ដួល​ជើង​ខ្លាំង​លំដាប់​ប្រទេស​ទៀត

  • 2018-12-06 14:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ល្បី​ឈ្មោះ​ក្នុង​អាជីព​សិល្បៈ បង​ប្អូន ពែកមី និង នាយ​គ្រឿន ក៏​ល្បី​យូរ​ហើយ​ដែរ​លើ​ប្រភេទ​កីឡា​ដូច​ជា បាល់​ទាត់ និង​ជា​ពិសេស គឺ​បាល់​ទះ​តែ​ម្ដង។ ត្បិត​ថា​លេង​ដើម្បី​សុខភាព និង​លេង​ដើម្បី​សុខភាព បាយ​បាន ប៉ុន្តែ​បង​ប្អូន​សិល្បៈ​២​នាក់​នេះ ទៅ​ដល់​កន្លែង​ណា គឺ​លេង​កីឡា​កន្លែង​នោះ​ហើយ ហើយ​ក៏​មិន​សូវ​មាន​គូ​ប្រកួត​ណា​បំបាក់​ពួក​គេ​ទាំង​ពីរ​បាន​ដោយ​ងាយ​ទេ។

ថ្ងៃ​នេះ បាន​លេច​វីដេអូ​មួយ ស្ដី​ពី​ការ​ប្រកួត​បាល់​ទះ ២ ទល់ ២ គឺ​បង​ប្អូន​សិល្បៈ​ទាំង​ពីរ ត​ទល់​ជាមួយ សុវណ្ណានាថ និង ម៉ាប់​ឆ្វេង។ ទាំង សុវណ្ណានាថ និង​ម៉ាប់​ឆ្វេង ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ជើង​ខ្លាំង​លំដាប់​ប្រទេស ដែល​ធ្លាប់​ឆ្លង​ដែរ​ទៅ​ប្រកួត​ដល់​ថៃ ឡាវ វៀតណាម និង​ភូមា​ជា​ដើម។

ឥឡូវ​ស្រាប់​តែ ពែកមី និង នាយ​គ្រឿន ហ៊ាន​លេង​២​ស្មើ។ យ៉ាង​ណា​ក៏​ដោយ ជើង​ខ្លាំង​លំដាប់​ប្រទេស នាថ និង ម៉ាប់​ឆ្វេង បាន​ព្រមព្រៀង​ត​របៀប​លេង ពោល​គឺ ពួក​គេ​ទាំង​ពីរ​នាក់​លេង​តែ​ដក់​ប៉ុណ្ណោះ។ ដោយ​ឡែក គ្រឿន និង​ពែកមី លេង​ដោយ​សេរី ៣​ប៉ះ​តាម​ក្បួន។ ជា​លទ្ធផល តារា​សិល្បៈ បាន​យក​ឈ្នះ​ជើង​ខ្លាំង​លំដាប់​ប្រទេស​ទាំង​ពីរ។ ជ័យជំនះ​នេះ ពែកមី បញ្ជាក់​ថា ដោយ​សារ​ពួក​លោក​ទទួល​បាន​លក្ខខណ្ឌ​លេង​ល្អ​ជាង។

“យើង​ឈ្នះ​គេ ដោយ​សារ​ចាប់​បាន​ក្រឡា​លើ​គេ អីចឹង​យើង​ឈ្នះ"។ តោះ...ទស្សនាការ​ប្រកួត​ទាំង​ស្រុង​រវាង គូ​ទាំង​ពីរ៖

អត្ថបទ៖ ទារិកា

មតិយោបល់