- 2018-12-07 06:10:40
- ជីវិតតារា
ក្រោយផ្ទុះបទ "មេម៉ាយសប្បាយចិត្ត" រ័ត្ន រចនា ផ្លាស់ប្ដូរជីវិតខ្លាំង ត្រៀមចេញច្រៀង៣ប្រទេស ឆាប់ៗនេះ
- 2018-12-07 06:10:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយផ្ទុះបទ "មេម៉ាយសប្បាយចិត្ត" រ័ត្ន រចនា ផ្លាស់ប្ដូរជីវិតខ្លាំង ត្រៀមចេញច្រៀង៣ប្រទេស ឆាប់ៗនេះ
ចន្លោះមិនឃើញ
បន្ទាប់ពីផ្ទុះបទ"មេម៉ាយសប្បាយចិត្ត"តាមរយៈបណ្ដាញសង្គម បច្ចុប្បន្នកញ្ញា រ័ត្ន រចនា កាន់តែមានទីផ្សារខ្លាំង ដែលធ្វើឲ្យជីវិតរបស់នាងផ្លាស់ប្ដូរស្ទើរមិននឹកស្មានដល់។ ក្រៅពីការច្រៀងក្នុងស្រុកស្ទើរគ្មានពេលសម្រាក រចនា បង្ហើបឲ្យដឹងថា ខ្លួនគ្រោងនឹងចេញទៅច្រៀងក្រៅប្រទេស រហូតដល់៣ប្រទេសឯណោះ។
ប្រទេសដែលតារាស្រីមានកំណើតមកពីខេត្តស្វាយរៀងរូបនេះគ្រោងនឹងចេញទៅច្រៀងនោះ មានប្រទេសកូរ៉េ បារាំង និងអូស្ត្រាលី ព្រមទាំងមានប្រទេសជាច្រើនផ្សេងទៀតបានទាក់ទងមក ប៉ុន្តែនាងមិនទាន់ឆ្លើយអូខេជាមួយនៅឡើយ។ " ខែ១២នឹងខ្ញុំចេញទៅច្រៀងឆ្លងឆ្នាំនៅកូរ៉េ៥ថ្ងៃ ហើយខែ៩ទៅ បារាំង ខែ១២ ទៅអូស្ត្រាលី និងមានប្រទេសច្រើនទៀតតែខ្ញុំមិនទាន់ទទួល" រ័ត្ន រចនា រៀបរាប់មកកាន់ Sabay។
ដោយសារតែមានការច្រើនខ្លាំងនៅក្នុងស្រុកដូចនេះ តារាចម្រៀងស្រីទើបតែល្បីឈ្មោះ រ័ត្ន រចនា មិនហ៊ានចេញទៅច្រៀងច្រើនខែឡើយ ពោលគឺទៅ១ប្រទេសៗ មិនលើស១ខែនោះទេ។កញ្ញា រ័ត្ន រចនា បានប្រាប់ឲ្យដឹង" សម្រាប់ទីផ្សារក្នុងស្រុកបច្ចុប្បន្នមមាញឹកខ្លាំង ស្ទើរតែមិនមានពេលសម្រាកសោះតែម្ដង ក្នុង១ថ្ងៃមានពេលខ្លះត្រូវច្រៀង ២ទៅ៣ កម្មវិធីក៏មាន អីចឹងខ្ញុំទៅក្រៅតែ១ខែៗទេ"។
តារាចម្រៀងស្រីវ័យ៣២ឆ្នាំរូបនេះ មានការសប្បាយចិត្តជាខ្លាំងនៅពេលទីផ្សាររបស់ខ្លួនផ្ទុះខ្លាំងបែបនេះ ដែលធ្វើឲ្យជីវិតរបស់នាងកាន់តែប្រសើរឡើងៗទៅ១ថ្ងៃទៅ១ថ្ងៃ ដោយកន្លងមកមិនដែលធ្លាប់គិតឡើយថា អាជីពសិល្បៈមួយនេះអាចឈានដល់ចំណុចនេះឡើយ។
កញ្ញា រ័ត្ន រចនា បានបន្តឲ្យដឹងថា ខ្លួនប្រលូកលើវិស័យចម្រៀងតាមវង់ភ្លេងការ និងកម្មវិធីផ្សេង ជាង២០ឆ្នាំហើយ ដោយនាងមិនមានឈាមជ័រជាអ្នកសិល្បៈឡើយ។ បទចម្រៀងដែលនាងចូលចិត្តច្រៀង ភាគច្រើនជាបទដើមៗ ជាពិសេសបទ របស់អ្នកស្រី ប៉ែន រ៉ន ព្រោះបទចម្រៀង របស់អតីតតារាចម្រៀងជើងចាស់រូបនេះមានបទចម្រៀងបែបសប្បាយៗ ដែលត្រូវនឹងអត្តចរិតនាងតែម្ដង។ ក្រៅពីការច្រៀងត្រូវបានគេមើលឃើញថា រ័ត្ន រចនា កំពុងមានមុខលើស្ប៉តជាពាណិជ្ជកម្មមួយចំនួនផងដែរ៕