• 2018-12-08 03:05:00
  • ជីវិតតារា

ឈិត សុជាតា ​ប្រាប់​វិធីបំបាត់ស្នាម​សង្វារយ៉ាងគាប់ចិត្ត ​ប្រសិទ្ធភាព​ដល់​ទៅ១០០%​

  • 2018-12-08 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​មាន​ដំណឹង​កូន​ភ្លោះ​ស្ងាត់​ៗ ​ អ្នក​នាង ​ឈិត ​សុ​ជាតា ​បាន​លា​ឈប់​ពី​សិល្បៈ ​ងាក​ទៅ​សាង​ជីវិត​ឯក​ជន ​និង​ពង្រឹង​មុខ​ជំនួញ​ក្រុម​ហ៊ុន​ទេសចរណ៍ ​និង​លក់​កាបូប សម្លៀក​បំពាក់​ជា​ដើម​តាម ​Online ​របស់​ខ្លួន​វិញ។ ​

​នៅ​លើ​បណ្ដាញ​សង្គម ​អតីត​តារា​សម្ដែង ​រូប​នេះ ​បាន​ចែក​រំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន ដោយ​​​អនុវត្ត​រួច​ហើយ​ឃើញ​ថា ​ទទួល​បាន​ប្រសិទ្ធិ​ភាព​ជា​ទី​គាប់​ចិត្ត គ្មាន​ស្នាម​សង្វារ សូម្បី​១​ឆ្នូត ទោះ​បី​កូន​ភ្លោះ ក៏​ដោយ ​។​​

វិធី​ទាំង​បី​ជំហាន​ងាយ​ៗ​នោះ ​គឺ ទី​ ១ អ្នក​នាង ប្រើ​ផលិតផល​ការពារ កុំ​អោយ​មាន​សង្វារ ដោយ លាប​បរិវេណ ពោះ ត្រគាក ដើម​ទ្រូង តាំង​ពី​មាន​គ៌ក​បាន​២​ខែ​ដំបូង។ទី២ ​គឺ​ ចន្លោះ​ការ​ពពោះ ខែ​ទី​២ ដល់​ខែ​ទី​៤ លាប​ផលិតផល​កុំ​អោយ​មាន​សង្វារ ៣​ដង ក្នុង​១​ថ្ងៃ ( ព្រឹក ថ្ងៃ មុន​ពេល​ចូល​គេង)។ ចុង​ក្រោយ ចាប់​ពី​ខែ​ទី​៥​ឡើង លាប​ញឹក​ញាប់ តាម​ដែល​អាច​ធ្វើ​បាន ព្រោះ​ពោះ​ចាប់​ផ្ដើម រមាស់​ខ្លះ​ហើយ។

អតីត​តារា​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ទេសចរណ៍​​ បន្ត​ថា ​ទាំង​នេះ​ជា​បំណង​ល្អ​ក្នុង​ការ​ចែក​រំលែក​ដល់​ស្ត្រី ដែល​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​ម្ដាយ ហើយ​ស្រលាញ់​ស្បែក ដោយ​មិន​ចង់​អោយ​មាន​ស្នាម​សង្វារ​ក្រោយ​សម្រាល។

អ្នក​ម្ដាយ​មាន​ស្រុក​កំណើត​ពី​ខេត្ត​តា​កែវ ​ឲ្យ​ដឹង​ថា ​កាល​ពី​មុន ពី​មុន​ អ្នក​នាង​ផ្ទាល់​ក៏​ខ្លាច​ស្នាម​សង្វារ​ដែរ ព្រោះ​ធ្វើ​ឲ្យ​បាត់​បង់​ភាព​ជឿ​ជាក់​មួយ​ផ្នែក។ ​ សុ​ជា​តា ​ថា ​ធ្លាប់​ឮ​ចាស់​ៗ​ប្រាប់ សង្វារ​ជា​តំណ​ពូជ តែ​គ្រប់​យ៉ាង​អាច​ផ្លាស់​ប្ដូរ​បាន បើ​សុភាព​នារី​អនុវត្តន៍​តាម​វិធី​ខាងលើ៕​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម