
- 2018-12-12 03:10:00
- ជីវិតតារា
សម្តែងជាមួយគ្នាបានម្តង ទ្រី តារាវុធ សារភាពត្រង់ៗថាពេញចិត្ត ស៊ឹម ស្រីនិច
- 2018-12-12 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តែងជាមួយគ្នាបានម្តង ទ្រី តារាវុធ សារភាពត្រង់ៗថាពេញចិត្ត ស៊ឹម ស្រីនិច
ចន្លោះមិនឃើញ
តាំងពីប្រឡូកសិល្បៈបានជាង២ឆ្នាំមក លោក ទ្រី តារាវុធ បានសម្ដែងខ្សែភាពយន្តជាមួយតួឯកស្រីស្រស់ស្អាត ច្រើននាក់។ តែក្នុងចិត្តរបស់តារាសម្ដែងរូបស្រស់នេះវិញ បែរជាពេញចិត្តពេញថ្លើម លើដៃគូសម្ដែងស្រីម្នាក់ប៉ុណ្ណោះ គឺ កញ្ញា ស៊ឹម ស្រីនិច។
អតីត Freshy Boy លេខ១ ឆ្នាំ២០១៦ បន្តថា លោក ធ្លាប់សម្ដែងជាមួយ ស្រីនិច បានតែម្ដងប៉ុណ្ណោះ ក្នុងរឿងភាគ "និស្ស័យបងប្អូន" ដែលត្រៀមចាក់បញ្ចាំងឆាប់ៗនេះ។ ពេលជួបគ្នាលើកដំបូង អ្នកទាំងពីរមិនសូវជិតស្និទ្ធឡើយ តែពេលថតជាមួយគ្នាបានជាងមួយអាទិត្យ ក៏ចាប់ផ្ដើមស្និទ្ធស្នាល ស៊ីចង្វាក់គ្នាកាន់តែខ្លាំង។
សម្រាប់ កញ្ញា សឹម ស្រីនិច វិញ លោកមើលឃើញថា មានការតាំងចិត្តខ្លាំងជាងគេ ធ្វើការងាររហ័ស ឆាប់ចូលមនោសញ្ចេតនា និងចេះបត់បែនលើការងារបានល្អថែមទៀត ហើយអត្តចរិតវិញក៏ល្អ ចេះរួសរាយ មិនស្លូត មិនកាច ។
កន្លងមក តារាវុធ ធ្លាប់សម្ដែងជាមួយនារីស្រស់ស្អាតជាច្រើនដូចជា កញ្ញា ខ្លឹម ស្រីគារ កញ្ញា បេប៊ី កញ្ញា សួង ស៊ីធឿន ជាដើម ហើយអ្នកទាំងអស់គ្នាសុទ្ធតែមានសមត្ថភាព ឆាប់ចូលតួ ចេះបត់បែនផងដែរ ដែលធ្វើឲ្យលោកពេញចិត្តក្នុងការសម្ដែងជាមួយ មិនខុសគ្នាខ្លាំងពីកញ្ញា ស្រីនិច នោះទេ។
ទោះយ៉ាងណា ទំនាក់ទំនងរវាងលោក និង ស្រីនិច គ្មានអ្វីលើសពីមិត្តភ័ក្ដិរួមអាជីពឡើយ។ លោក ទ្រី តារាវុធ មួយរយៈនេះមានការរវល់លើការងារសិល្បៈ ដោយទើបបញ្ចប់ការសម្ដែងភាពយន្តខ្នាតធំ រឿង "ឯណាខ្មោច" ព្រមទាំងត្រៀមចេញថតខ្សែភាពយន្តខ្នាតធំចំនួន២រឿងទៀត នៅដើមឆ្នាំ២០១៩។ លើសពីនេះ លោកក៏រវល់លើការងារជាពិធីករ និងដើរម៉ូដ ផងដែរ៕