- 2018-12-14 01:51:29
- ជីវិតតារា
ស្លុតចិត្ត! តារាជើងចាស់ម្នាក់ទៀត កំពុងមានជំងឺធ្ងន់ធ្ងរអត់មានប្រាក់សម្ងំព្យាបាលនៅផ្ទះ
- 2018-12-14 01:51:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លុតចិត្ត! តារាជើងចាស់ម្នាក់ទៀត កំពុងមានជំងឺធ្ងន់ធ្ងរអត់មានប្រាក់សម្ងំព្យាបាលនៅផ្ទះ
ចន្លោះមិនឃើញ
លោកប្រាក់ សារួន ដែលជាតារាសម្ដែងជើងចាស់ម្នាក់ ពេលនេះកំពុងតែមានជំងឺធ្ងន់ធ្ងរ ដោយសារតែការព្យាបាលមានទំហំទឹកប្រាក់ច្រើនពេក មិនមានលទ្ធភាព សុខចិត្តដេកនៅព្យាបាលនៅផ្ទះវិញ។
តាមការឲ្យដឹងពី លោក ជា សំណាង ដែលជាតារាសម្ដែងជើងចាស់ដូចគ្នា បានថ្លែងប្រាប់ថា លោក ប្រាក់ សារួន មានជំងឺថ្លើមធ្ងន់ធ្ងរ និងមានក្រួសក្នុងប្រមាត់ថែមទៀតផង ដោយជំងឺនេះឈានដល់ការវះកាត់ និងត្រូវការចំណាយច្រើន។
ថ្មីៗនេះលោក ប្រាក់ សារួន ធ្លាប់បានទៅពិនិត្យជំងឺរបស់ខ្លួននៅឯប្រទេសថៃម្ដងរួចមកហើយ ប៉ុន្តែក្រោយពិនិត្យទៅឃើញមានជំងឺដូចបានរៀបរាប់ខាងលើ ហើយត្រូវចំណាយប្រាក់ច្រើនលើសពីសមត្ថភាព តារាសម្ដែងជើងចាស់រូបនេះក៏សម្រេចត្រលប់មកស្រុកកំណើតដេកព្យាបាលនៅផ្ទះវិញ។
ប្រភពខាងលើ បានលើកឡើងទៀតថា ស្ថានភាពជំងឺលោក ប្រាក់ សារួន នឹងឈានដល់ដំណាក់កាលកាន់ធ្ងន់ធ្ងរឡើង ប្រសិនបើមិនព្យាបាលឲ្យបានទាន់ពេលវេលា ព្រោះភ្នែកទាំងសងខាង របស់តារារូបនេះចាប់ផ្ដើមឡើងពណ៌លឿងកាន់តែខ្លាំងឡើងហើយ។ ដូចបានរៀបរាប់ខាងលើ ដោយស្ថានភាពសេដ្ឋកិច្ចគ្រួសារតារារូបនេះ មិនអាចទ្រទ្រង់លើការព្យាបាល លោក ប្រាក់ សារួន បានស្នើដល់សប្បុរសជនទាំងអស់មេត្តាជួយលោកផង៕