/5c15c88bbf5c0_1544931420_medium.jpg)
- អាទិត្យ, 16 ធ្នូ 2018 03:43
- ជីវិតតារា
Etta Ng គ្មានអារម្មណ៍តូចចិត្តចំពោះ Jackie Chan ខណៈនាងមិនធ្លាប់ជួបមុខលោកពីមុនសោះ
- អាទិត្យ, 16 ធ្នូ 2018 03:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Etta Ng គ្មានអារម្មណ៍តូចចិត្តចំពោះ Jackie Chan ខណៈនាងមិនធ្លាប់ជួបមុខលោកពីមុនសោះ
ចន្លោះមិនឃើញ
ដោយសារតែមានឈ្មោះជាកូនឥតខាន់ស្លារបស់តារាសម្ដែង Jackie Chan នាង Etta Ng បានធំធាត់ឡើងក្រោមការតាមដានពីអ្នកសារព័ត៌មានគ្រប់ទិសទី។ ក្មេងស្រីវ័យ ១៩ ឆ្នាំរូបនេះ ជាញឹកញាប់តែងតែព្យាយាមគេចវេះពីការនិយាយជាមួយបណ្ដាញសារព័ត៌មាន ប៉ុន្តែថ្មីៗនេះ នាងបានទទួលធ្វើកិច្ចសម្ភាសដើម្បីស្រាយបញ្ជាក់ឲ្យច្បាស់ពីបញ្ហាអវិជ្ជមានមួយចំនួនដែលកើតមានឡើងក្នុងជីវិតរបស់នាង។
កាលពីតូច ដោយសារតែអត្តសញ្ញាណរបស់នាងដែលជាប់ឈ្មោះជាកូនឥតខាន់ស្លារបស់តារាសម្ដែងដ៏ល្បី Etta Ng តែងត្រូវសិស្សក្នុងសាលារើសអើងនាងគ្រប់គ្នា។ នាងបាននិយាយថា៖ "មានពេលមួយ នាងបានដួលលើឥដ្ឋ និងត្រូវបានសិស្សក្នុងថ្នាក់នាំគ្នាទាត់ធាក់។ អ្នកគ្រូបានដើរមកឃើញ ប៉ុន្តែគាត់បានត្រឹមនិយាយប្រាប់ពួកនោះថា 'ពួកឯងកុំទាត់គ្នាអ៊ីចឹង'។ ពួកគេក៏ឈប់ តែនៅពេលគ្រូដើរចេញផុត ពួកគេក៏បន្តទាត់ខ្ញុំទៀត"។
ខណៈសួរថានាងធ្លាប់បានជួបឪពុករបស់នាងពីមុនមកទេ Etta បាននិយាយថា៖ "ខ្ញុំមិនធ្លាប់បានជួបគាត់ពីមុនមកទេ។ តាមពិតទៅ ក្នុងកែវភ្នែកខ្ញុំ គាត់អាចនឹងជាមនុស្សអាក្រក់ ហើយក៏អាចជាមនុស្សល្អដែរ ព្រោះដោយសារតែខ្ញុំមិនធ្លាប់បានស្គាល់គាត់ផង។ ខ្ញុំមិនវាយតម្លៃនរណាដែលខ្ញុំមិនបានស្គាល់នោះឡើយ។ ខ្ញុំដឹងថា ខ្ញុំបាននិយាយពាក្យមិនល្អ ឥតបានពិចារណា កាលពីនៅក្មេង ប៉ុន្តែមកដល់ពេលនេះ ខ្ញុំចេះគិត និងដឹងច្រើន។ ខ្ញុំជឿថា មនុស្សណាក៏មានកំហុស។ រាល់កំហុសអ្វីក៏ដោយដែលអ្នកបានធ្វើ វាជាជីវិតអ្នក មិនមែនជាជីវិតខ្ញុំឡើយ។ វាគ្មានពាក់ព័ន្ធអ្វីជាមួយខ្ញុំទេ។ តែវាក៏រៀងប្លែកដែរ ព្រោះនៅពេលខ្ញុំកើត គ្រប់គ្នាបានស្គាល់ថាខ្ញុំជានរណា ទាំងដែលខ្ញុំមិនដឹងថាខ្លួនឯងជានរណាផង។ គ្រប់គ្នាចាំឃ្លាំមើលខ្ញុំ ថាតើជីវិតខ្ញុំនឹងទៅជាអាក្រក់ ឬល្អកម្រិតណានោះ"។
ជាមួយគ្នានេះដែរ Etta បានបដិសេធបន្ថែមថា ការបង្ហោះវីដេអូរបស់នាងពីមុន ដើម្បីស្វែងរកឪពុករបស់នាងនោះ គឺមិនមែនដើម្បីលុយនោះទេ។ នាងរៀបរាប់ថា ការធ្វើវីដេអូនោះ គឺព្រោះតែនាងចង់ដឹងរឿងរ៉ាវជាច្រើនដែលនាងមិនយល់ពីមុនមក។ នាងបញ្ជាក់ថា នាងគ្រាន់តែចង់ដឹងរឿងពីមុនៗ ដែលបានកើតឡើងកាលពីនាងនៅក្មេង ហើយហេតុអ្វីបានជាម្ដាយរបស់នាងទៅជាបែបនេះ៕