• 2018-12-17 10:00:39
  • ជីវិតតារា

កូនស្រីទោល ​យ៉ាន​ លីដា បង្ហើរសំនៀងស្រលាញ់អ្នកម្តាយ ពីរោះមិនចាញ់តារាអាជីព (មានវីដេអូ)

  • 2018-12-17 10:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមានបញ្ហាសុខភាបនិងការបាក់ទឹកចិត្តកន្លងមកទល់ពេលនេះ ឃើញកូនស្រី​តែ​ម្នាក់​គត់​របស់​អតីត​តារាចម្រៀង និង ជា​ពិធី​ការិនី​អ្នកនាង យ៉ាន លីន​ដា ហាក់មានភាពស្រស់ស្រាយឡើងវិញ ឯសម្រស់ស្រស់ស្អាត​មិន​ចាញ់​ម្ដាយ​កាលពី​ក្មេង​ប៉ុន្មាន​ទេ ។ ពិសេសលើសពីជា កូនស្រី​អតីត​សិល្បៈការិនី​ខាងលើ កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​មហាជន បន្ទាប់ពី​នាង​បាន​បកស្រាយ​ចម្រៀង​មួយ​បទ​ជូន​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់មានទេកដមសម្លេងយ៉ាងពិរោះមិនគួរឲ្យជឿថា ហាក់ដូចជាអ្នកចម្រៀងអាជីពនិងមិនដែលបានលឺពីមុនមកថាកូនស្រីទោលរបស់អតីតតារារូបនេះចេះច្រៀងដែរសោះ។​

ចំនែក​បច្ចុប្បន្ន​អ្នកនាង យ៉ាន លីន​ដា និង កូនស្រី​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី ហើយ​បទ​ចម្រៀង​មួយ​បទ​នេះ គឺកូនស្រីរបស់អ្នកនាងបានធ្វើការបង្ហោះនៅក្នុងបណ្តាញIGរបស់ខ្លួន ហើយមួយបទនេះបាន​បង្កប់​នូវ​មនោសញ្ចេតនាបញ្ចាក់ពីក្តី​ស្រឡាញ់​របស់​កូនស្រីអ្នកនាង​ចំពោះ​ម្ដាយ​ដែល​ប្រឹងប្រែង​តស៊ូ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​កូន ទាំងបេលនាងឈឺនិងជាតាមជាកម្លាំងចិត្តកូនស្រីរហូត។ ពិសេសឃើញអ្នកនាងយ៉ាន លីន​ដា ក៏បាន​បង្ហាញ​អារម្មណ៍​មាន​មោទកភាព​ទៅលើ​កូនស្រី Veronica យ៉ាងខ្លាំង ជាពិសេស​ពេល​ឃើញ​កូនស្រី​សំណព្វចិត្ត​បកស្រាយ​ចម្រៀង​មួយ​បទ​នេះ​ជូន​ខ្លួនព្រោះដូចអ្វីដែលអ្នកនាងធ្លាប់ប្រាប់ថាមិនចង់ឃើញកូនស្រីរបស់នាងរស់ក្នុងសភាពមិនសប្បាយចិត្តឡើយ ក្នុងនាមជាម្តាយមួយរូបដូចគេឯងកាលគ្រាកន្លងមក។

ពិសេសអានិយាយបានថាដោយសារ​តែមាន​ឈាមជ័រ​ឪពុកម្តាយជាអ្នកសិល្បៈ​ស្រាប់ ទើបធ្វើឲ្យVeronica ដែលជា​តំណក់ឈាម​រួមគ្នា​របស់​អ្នកនាង យ៉ាន លីន​ដា និង អតីត​ស្វាមី​លោក យ៉ែម សំ​អូន អាចមាននិស្ស័យច្រៀង​ចម្រៀង​ជា​ភាសា​ខ្មែរ​យ៉ាង​ពីរោះ​មួយ​បទ​ក្រោម​ចំណងជើង «​លើ​លោក​នេះ​ខ្ញុំ​ស្រឡាញ់​ម៉ាក់​ខ្ញុំ​ជាងគេ​» ដើម្បី​ផ្ញើជូន​អ្នក​ម្ដាយ​ជាពិសេស ដែល​ពោរពេញ​ដោយ​អត្ថន័យ​ចាក់​ដោត​អារម្មណ៍​អ្នក​ស្ដាប់​ឱ្យ​រំភើបចិត្ត​មិន​ស្ទើរ​នោះទេ ស្ទើរតែស្រក់ទឹកភ្នែក៕

ចង់ដឹងថាពិរោះយ៉ាងណាមើលវីដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម