- 2018-12-25 04:30:00
- ជីវិតតារា
ភិន សុដាលីស ជូនកាដូយ៉ាងពិសេសដល់ឪពុកម្ដាយថ្ងៃគ្រីសម៉ាស
- 2018-12-25 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភិន សុដាលីស ជូនកាដូយ៉ាងពិសេសដល់ឪពុកម្ដាយថ្ងៃគ្រីសម៉ាស
ចន្លោះមិនឃើញ
កាលពីល្ងាចម្សិលមិញមុនថ្ងៃគ្រីសម៉ាសមួយថ្ងៃ ភិន សុដាលីស បានទិញកាដូទូរស័ព្ទទំនើបដល់ទៅ២គ្រឿងជូនឪពុកម្ដាយ ព្រមទាំងថតរូបបង្ហោះយ៉ាងគួរឲ្យស្រលាញ់។ ថ្លែងមកកាន់ សប្បាយផ្ទាល់តែម្ដង ដាលីស បានបញ្ជាក់ថាទូរស័ព្ទ ទាំងពីរគ្រឿងនេះគឺម៉ាក iPhone XS Max ដែលមានតម្លៃមិនតិចជាងពាន់ដុល្លារនោះទេ។
ដាលីសបានបន្ថែមទៀតថា តាមពិតមូលហេតុដែលនាងទិញទូរសព្ទម៉ាកទំនើបនេះ ជាកាដូជូនអ្នកមានគុណទាំងពីរ ដោយសារតែពួកគាត់មិនមានលទ្ធភាពទិញនោះទេ ដោយគ្រាន់តែពួកគាត់មិនដែលចាប់អារម្មណ៍ក្នុងការទិញទូរស័ព្ទថ្មី សុខចិត្តប្រើតែអាចាស់ៗ។ ដូច្នេះដោយសារតែ ក្នុងឱកាសនេះផង ម្យ៉ាងពួកគាត់ចូលចិត្តថតរូបផង អីចឹងទើប តារារូបនេះសម្រេចចិត្តទិញទូរស័ព្ទថ្មី ដែលអាចថតរូបបានច្បាស់ បច្ចេកវិទ្យាល្អជាកាដូបន្តិចបន្តួចជូនអ្នកទាំងពីរតែម្ដង៕