• 2018-12-25 08:34:45
  • ព័ត៌មាន

ពេជ្រ សោភា ត្រៀមបញ្ចេញវីដេអូចម្រៀងបែបស្នេហាប្លែកថ្មីរបស់ក្រុមហ៊ុន OPPO

  • 2018-12-25 08:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាស្រីកំពុងទទួលភាពល្បីល្បាញពីសំណាក់យុវវ័យជាច្រើនគឺអ្នកនាង ពេជ្រ សោភា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាច្រើនដោយការ Live Video នៅលើផេកផ្លូវការរបស់ខ្លួន ដែលនាងកំពុងថតនូវវីដេអូមួយនិយាយអំពីស្នេហាផ្អែមល្ហែមរបស់នាង និងតួប្រុស លោក ហៃ ប៉ោហុង។

នៅក្នុងនោះផងដែរអ្នកនាង ពេជ្រ សោភា បានបញ្ជាក់ថានាងគឺជានារីម្នាក់ដែលបម្រើការក្នុងហាងកាហ្វេមួយកន្លែង និងបានលួចស្រលាញ់តួប្រុសដែលជាភ្ញៀវមកហាងកាហ្វេនោះជាប្រចាំ។

តាមរយៈការ Live Video នេះអាចឱ្យទស្សនិកជនជាច្រើនដឹងថាអ្នកនាងនឹងមានវីដេអូពិសេសថ្មីមួយឆាប់ៗនេះរបស់ក្រុមហ៊ុន OPPO។ យ៉ាងណាមិញយើងបានដឹងរួចមកហើយអំពីបទចម្រៀងរបស់អ្នកនាង ពេជ្រ សោភា បានបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការក៏ដូចជា YouTube Channel របស់ក្រុមហ៊ុន OPPO កាលពីមួយឆ្នាំមុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងបានជំរុញឱ្យផលិតផល OPPO មានការគាំទ្រកាន់តែច្រើនថែមទៀតផង។

គួររំឭកឡើងវិញផងដែរនូវបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងកាលពីឆ្នាំមុនរបស់ក្រុមហ៊ុន OPPOនោះគឺបទ “មិត្ត១០០ឆ្នាំ” និងបទ “លើសពីមិត្ត១០០ឆ្នាំ” ជាបទបែបសាច់រឿងស្នេហាបែបយុវវ័យផ្អែមល្ហែមរវាងអ្នកនាង ពេជ្រ សោភា និងតួប្រុស លោក ឆឹម សក្កដា។

ដោយឡែកក្រុមហ៊ុន OPPO ក៏ទើបតែចេញលក់ពណ៌ថ្មីរបស់ម៉ូដែល OPPO F9 គឺពណ៌ Jade Green ថ្មីៗនេះដែរនៅលើទីផ្សារ ដោយ F9 Jade Green នោះនឹងមានក្នុងវីដេអូដែលអ្នកនាង ពេជ្រ សោភា បានថតផងដែរ។ បើទោះជាសាច់រឿងមិនទាន់បានដឹងទាំងអស់ថាយ៉ាងណា ប៉ុន្តែទស្សនិកជនជាច្រើនកំពុងទន្ទឹងរង់ចាំទស្សនាវីឌីអូនោះ អ្នកនាងពេជ្រ សោភាក៏បាននិយាយថានឹងផូសត៍ឆាប់ៗនេះលើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO គឺមុនថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ។ នេះក៏អាចបញ្ជាក់បានថាក្រុមហ៊ុន OPPO ធ្វើវីដេអូនេះសម្រាប់ជាកាដូឆ្នាំថ្មី ២០១៩ ដល់អតិថិជនរបស់ខ្លួន ក៏ដូចជាចង់បង្ហាញវត្តមានពណ៌ថ្មីរបស់ OPPO F9 គឺពណ៌ Jade Green ដែលជាពណ៌មានចំនួនកំណត់ (Limited Edition)។

តាមដានទាំងអស់គ្នាឆាប់ៗនេះ នូវវីដេអូរបស់អ្នកនាង ពេជ្រ សោភា លើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ថានឹងមានអ្វីប្លែក មានអ្វីពិសេសរវាងស្នេហារបស់អ្នកបម្រើការងារក្នុងហាងកាហ្វេ និងបុរសសង្ហានោះ។ សូមទស្សនាការឡាយវីដេអូរបស់អ្នកនាងពេជ្រ សោភា៖

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី