- 2018-12-31 02:27:40
- ព័ត៌មាន
កប់ខ្លាំង! ព្រឹកនេះ ថៅកែឌែម៉ូគ្លីនិក ចូលរោងការជាមួយសេដ្ឋីប្រាក់វាល់លានដុល្លារនៅស្រុកថៃហើយ!
- 2018-12-31 02:27:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់ខ្លាំង! ព្រឹកនេះ ថៅកែឌែម៉ូគ្លីនិក ចូលរោងការជាមួយសេដ្ឋីប្រាក់វាល់លានដុល្លារនៅស្រុកថៃហើយ!
ចន្លោះមិនឃើញ
នៅព្រឹកនេះ អ្នកស្រី ហូវ ដានេ នាយិកា ឌែរម៉ូគ្លីនិក បានសម្រេចចិត្តចូលរោងជ័យហើយ ជាមួយអ្នកជំនួញល្បីឈ្មោះម្នាក់ មានប្រាក់វាល់លានដុល្លារមកពីស្រុកថៃ។ ពីធីអាពាហ៍ពិពាហ៍ បានធ្វើនៅវីឡាដ៍ស្កឹមស្កៃមួយក្នុងបុរី វិមានភ្នំពេញ ក្រោមវត្តមានតារាល្បីៗជាច្រើន។
អ្វីដែលជាការចាប់អារម្មណ៍ក្នុងអាពាហ៍ពិពាហ៍របស់អ្នកជំនួញស្រីរូបនេះ គឺកូនកំលោះ មានវ័យក្មេងជាងរហូតដល់ទៅ៨ឆ្នាំ ហើយជាអ្នកជំនួញមានមុខជំនួញច្រើន និងទ្រព្យរាប់លានដុល្លារក្នុងប្រទេសថៃ។ លោក Thammarat Thurathong ត្រូវបានគេស្គាល់ថា គឺជាកូនពៅ ក្នុងត្រកូលអភិជនដែលមានកូនតែ២នាក់ និងជាអ្នកជំនួញជួរមុខក្នុងប្រទេសថៃ ដែលមានក្រុមហ៊ុនធំៗក្នុងដៃជាច្រើនដូចជា ក្រុមហ៊ុនយន្តហោះឯកជន ក្រុមហ៊ុនកប៉ាល់ឯកជន ក្រុមហ៊ុនលក់មាស ក្រុមហ៊ុនផលិតជី ក្រុមហ៊ុនលក់ដី សណ្ឋាគារ និងភោជនីយដ្ឋានលំដាប់ផ្កាយ៥ និងក្រុមហ៊ុនកែសម្ផស្សជាដើម។
តាមការលើកឡើង របស់អ្នកស្រី ហូវ ដានេ នាក់ទាំងពីរបានស្គាល់គ្នាជាង២ឆ្នាំមកហើយ តាមរយៈការធ្វើជំនួញជាមួយគ្នាផ្នែកកែសម្ផស្ស និងមុខជំនួញផ្សេងទៀត ដែលដំបូងឡើយគ្រាន់តែជាដៃគូជំនួញប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីសិក្សាចិត្តគ្នារួចមក ក៏ឈានដល់មានទំនាក់ទំនងស្នេហាតែម្ដងទៅ។
ទាំងអ្នកសិល្បៈ ក៏ដូចជាមហាជន កោតសរសើរស្នេហាអ្នកជំនួញ១គូនេះជាខ្លាំង ដោយមិននឹកស្មានលោក Thammarat Thurathong មានវ័យក្មេងជាងដល់ទៅ៨ឆ្នាំ មកស្រលាញ់អ្នកស្រី ហូវ ដានេ ដែលជាស្ត្រីមេម៉ាយកូន២ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងថ្ងៃអាពាហ៍ពិពាហ៍សាមញ្ញ ប៉ុន្តែខ្លឹមកប់នោះ ម្ដាយកូនកំលោះបានកាដូយ៉ាងពិសេស ខ្សែកពេជ្រ ១ខ្សែ តាមដឹងតម្លៃប្រហែល ៤៧ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រ ១វង្សមានតម្លៃប្រហែលជាង៣០ម៉ឺនដុល្លារអាមេរិកឯណោះ។
ដោយសារតែកូនកំលោះជាជនជាតិថៃ ដូចនេះអាពាហ៍ពិពាហ៍ខាងលើបានធ្វើតាមបែបខ្មែរកាត់ថៃ អ្នកផាត់មុខ និងធ្វើសក់ ខាងកូនកំលោះនាំយកពីប្រទេសថៃទាំងអស់។ ដោយឡែកគ្រឿងសម្អាង សំលៀកបំពាក់ គឺសុទ្ធតែកុម្ម៉ង់ថ្មីៗនៅក្នុងស្រុក ដែលជាស្នាដៃរបស់ខ្មែរឌីហ្សាញ។
ជារឿងដែលគួរឲ្យកោតសរសើរទៅទៀតនោះ ចំណងដៃដែលភ្ញៀវចងដៃ អ្នកជំនួញស្រីដដែល ប្រាប់ថា នឹងយកទៅធ្វើកិច្ចការសប្បុរសធម៌ ក្នុងនោះគ្រោងយកទៅសាងសង់សាលាឆទាន១ខ្នង ខ្ទង់ចំណាយប្រហែល៥ម៉ឺនដុល្លារ ក្នុងទឹកដីខេត្ត ក្រចេះ។
បន្ទាប់ពីរៀបការរួច គូស្នេហ៍១គូរនេះ បានបង្ហើបប្រាប់ថា និងបើកសាខាក្រុមហ៊ុនជួលយន្តហោះ និង កប៉ាល់ឯកជន ព្រមទាំងឡានទំនើបៗ ដែលបច្ចុប្បន្នមានស្នាក់ការនៅ ប្រទេសថៃ មកបើកនៅក្នុងប្រទេសកម្ពុជាសម្រាប់សេដ្ឋីៗនៅស្រុកខ្មែរ ដែលមានបំណងចង់ដើរលេងក្នុងពេលឆាប់ៗនេះថែមទៀតផង៕