• 2018-12-31 04:06:10
  • ព័ត៌មាន

មើល​សកម្មភាព​ខ្លះៗ នៃ​ពិធី​ហែ​កំណត់​របស់​អ្នក​ស្រី ហូវ ដានេ និង​សេដ្ឋី​មក​ពី​ស្រុក​ថៃ​ព្រឹក​មិញ

  • 2018-12-31 04:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី ហូវ ដានេ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ជំនួញ​ធំ ផ្នែក​ថែ​រក្សា​សម្ផស្ស​ដ៏​ល្បី​មួយ​នៅ​ក្នុង​ស្រុក​នោះ បាន​ចូល​រោង​ជ័យ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ជាមួយ​ជំនួញ​ប្រាក់​វាល់​លាន​ដុល្លារ​ម្នាក់​មក​ពី​ស្រុក​ថៃ។ មិន​ត្រឹម​តែ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្វាមី​របស់​អ្នកស្រី ហូវ ដានេ ថែម​ទាំង​មាន​វ័យ​ក្មេង ពោល​គឺ​ក្មេង​ជាង​អ្នក​ស្រី​ដល់​ទៅ ៨ឆ្នាំ​ឯណោះ។ យ៉ាង​នេះ​ក្ដី សេដ្ឋី​វ័យ​ក្មេង​របស់​ថៃ​រូប​នេះ ថែម​ទាំង​មាន​រូប​រាង​សង្ហា​ថែម​ទៀត​ផង។

ពិធី​ជ័យ​របស់ សេដ្ឋី​ថៃ និង​អ្នក​ជំនួញ​ធំ​ដុំ​របស់​ខ្មែរ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​នេះ​នៅ​ឯ​គេហដ្ឋាន​ខាង​ស្រី នៅ​ក្នុង​បុរី​វិមាន​ភ្នំពេញ ដោយ​មាន​ភ្ញៀវ​កិត្តិយស និង​សិល្បករ​ល្បី​របស់​ខ្មែរ​ផង ជា​ច្រើន​នាក់​បាន​ចូល​រួម។ តោះ...ទស្សនា​ត្រួស​ៗ​ពី​ពិធី​របស់​អ្នក​មាន​ទ្រព្យ​ធន​ទាំង​ពីរ​ទាំង​អស់​គ្នា!

រូបថត៖សហការី

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី