• 2019-01-01 04:55:00
  • ព័ត៌មាន

The Rock ធ្វើ​ឲ្យ​ម្ដាយ​ស្រក់ទឹកភ្នែក ពេល​ជូនកាដូធំមួយ​នេះ (វីដេអូ)

  • 2019-01-01 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បីបុណ្យ​គ្រិស្តម៉ាស បាន​កន្លង​ផុត​ទៅ​ក៏​ដោយ​ ប៉ុន្តែ​អ្នក​គាំទ្រ​របស់ The Rock ជា​ច្រើន​នៅ​តែ​មិនទាន់​បំភ្លេច​បាន​នូវ​ពេល​វេលា​ដ៏​សែន​មាន​ន័យ​ ពេល​អតីត​អ្នក​កីឡាកាស​រូបនេះ​ ធ្វើ​រឿង​កតញ្ញូ​មួយ​ជូន​អ្នកម្ដាយ។

Dwayne Johnson ឬ​ The Rock បាន​ធ្វើ​ឲ្យ​ម្ដាយ​ស្រក់​ទឹកភ្នែក​ពេល​លោក​ជូន​កាដូ​ដ៏​មាន​តម្លៃ​ក្នុង​ឱកាស​បុណ្យ​គ្រិស្តម៉ាស។ តារា​ប្រុស​វ័យ​ ៤៦​ឆ្នាំ​រូបនេះ​ បាន​បង្ហោះ​វីដេអូ​នៅ​លើ​គណនី​ Instagram ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ ពេល​ម្ដាយ​បើក​កាដូ​ និង​ដឹង​ថា​អ្វី​ដែល​លោកស្រី​ទទួល​បាន​ពី​កូន​ប្រុសពេល​នេះ​គឺ​ជា​គេហដ្ឋានថ្មី។ ភ្លាមៗ​អ្នក​ស្រី​ស្រាប់​តែ​យំ ព្រោះ​រំភើបភ្ញាក់ផ្អើល​នឹង​ទឹក​ចិត្ត​របស់​កូន​ប្រុស​ម្នាក់​នេះ។

ងាក​ទៅ​ជីវិត​កាល​ពី​អតីត គ្រួសារ​របស់​ The Rock រស់​នៅ​យ៉ាង​លំបាក​ក្នុង​ផ្ទះ​តូច នៅ​ជាយ​ក្រុង ហើយ​ការ​រស់​នៅ​របស់​លោក​ និង​គ្រួសារ​ពេលនោះប្រៀប​ដូច​ជន​អនាថាគ្មាន​ទីពឹង។ នេះ​បើ​តាម​អ្វី​ដែល The Rock បាន​បង្ហើប។

លោក​នៅ​បន្ត​ថា​ ផ្ទះ​ដំបូង​ដែល​លោក​ទិញ​ជូន​ម្ដាយ​ឪពុក​គឺ​តាំង​ពី​ឆ្នាំ ១៩៩៩។ ប្រមាណ​ ៥​ឆ្នាំ​ក្រោយ​ ពួកគេ​ក៏​បាន​លែង​លះគ្នា ហើយ​ពេល​នោះ​ហើយ​ដែល​រឿង​ស្មុគស្មាញ​ រញ៉េរញ៉ៃ​បាន​កើតឡើង​បន្ត​បន្ទាប់។ ដោយ​សារ​បែប​នេះ​ហើយ​ ទើប​ជម្រុញ​ចិត្ត​លោក ឲ្យ​ធ្វើ​រឿង​អ្វី​មួយ​ដើម្បី​អ្នក​មានគុណ តាម​អ្វី​ដែល​លោក​ទាំង ២​ត្រូវ​ការ។ ដោយ​ឡែក​សម្រាប់​នៅពេល​នេះ​ ពិត​ជា​ពិសេស​ និង​មាន​ន័យ​បំផុត ពេល​បាន​ធ្វើ​ល្អ​តបស្នង​ចំពោះ​ម្ដាយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់