
- 2019-01-01 08:23:21
- ព័ត៌មាន
រឿង Jennie មិនទាន់ស្ងាត់ផង ឥឡូវចេញព័ត៌មានធ្លាយវីដេអូតារាប្រុសរបស់ YG ថើបគ្នាទៀត
- 2019-01-01 08:23:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង Jennie មិនទាន់ស្ងាត់ផង ឥឡូវចេញព័ត៌មានធ្លាយវីដេអូតារាប្រុសរបស់ YG ថើបគ្នាទៀត
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី ០១ ខែធ្នូនេះ ព័ត៌មានស្នេហារបស់ Kai និង Jennie ពិតជាធ្វើឲ្យមជ្ឈដ្ឋានជាច្រើនផ្ដោតការតាមដានយ៉ាងយកចិត្តទុកដាក់ ស្របពេលពួកគេទាំង ២សុទ្ធតែស្ថិតនៅក្រោមផលិតកម្មយក្សរបស់កូរ៉េគឺ SM និង YG។ ដោយឡែកពេលនេះ ស្រាប់តែផ្ទុះព័ត៌មានមួយទៀតទាក់ទងនឹងតារា ២នាក់របស់ផលិតកម្ម YG ដែរ គឺ Jinhwan (ក្រុម iKON) និង Jinwoo (ក្រុម WINNER)។
អ្នកទាំង ២ត្រូវបានគេចាប់បានថាបានថើបគ្នា ក្នុងសភាពស្រវឹងនៅបារមួយកន្លែង ក្នុងចំណោមមនុស្សជាច្រើននាក់នៅជុំវិញ។ ទោះបីមិនទាន់មានការបញ្ជាក់ច្បាស់ប្រាកដថាជា តារាប្រុសទាំង ២នាក់ខាងលើ ប៉ុន្តែគ្មានអ្វីអាចជួយបានទេ ព្រោះថាសន្ទុះក្នុងការចែកចាយវីដេអូ និងរូបភាពនោះពិតជាសុសសាយពេញអ៊ីនធឺណិត បង្កឲ្យមានការភ្ញាក់ផ្អើលបំផុត។
ទោះជាយ៉ាងណា អ្នកគាំទ្រមួយចំនួនទៀត ក៏បានបញ្ជាក់អះអាងដែរថា ឃ្លីបវីដេអូនេះបានលេចធ្លាយប៉ុន្មានថ្ងៃមុនមកម្ល៉េះ ហើយការពិត អ្នកទាំង ២គ្រាន់តែយកមុខឱនដាក់គ្នា និងបែបលេងសើចផងប៉ុណ្ណោះ មិនមែនថើបគ្នាឡើយ។
សូមបញ្ជាក់ផងដែរថា Jinwoo និង Jinhwan គឺជាមិត្តរួមផលិតកម្មល្អនឹងគ្នា ដែលរាប់អានគ្នាខ្លាំងតាំងពីមុនចូលសិល្បៈម្ល៉េះ៕