- 2019-01-02 11:00:22
- ព័ត៌មាន
គេធ្វើស៊ី? ជុំវិញព័ត៌មាននាយិកាឌែម៉ូគ្លីនិក ត្រូវប៉ូលិសឃាត់ខ្លួនសង្ស័យពាក់ព័ន្ធថតវីដេអូភ្ញៀវជំរិតទារប្រាក់
- 2019-01-02 11:00:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេធ្វើស៊ី? ជុំវិញព័ត៌មាននាយិកាឌែម៉ូគ្លីនិក ត្រូវប៉ូលិសឃាត់ខ្លួនសង្ស័យពាក់ព័ន្ធថតវីដេអូភ្ញៀវជំរិតទារប្រាក់
ចន្លោះមិនឃើញ
ទើបនឹងធ្វើឲ្យកក្រើកជាមួយព័ត៌មានការរៀបការជាមួយសេដ្ឋីលុយវាល់លានដុល្លារជនជាតិថៃ កាលពីប៉ុន្មានថ្ងៃមុននោះ ស្រាប់តែរសៀលនេះ មានព័ត៌មានកក្រើកជាថ្មីទៀតថា អ្នកស្រីនាយិកា ហូវ ដានេ ត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយសង្ស័យជាប់ពាក់ព័ន្ធនឹងករណីថតវីដេអូភ្ញៀវដែលមកទទួលសេវានៅមជ្ឈមណ្ឌលកែសម្ផស្សរបស់ខ្លួន ដើម្បីជំរិតទារប្រាក់។
ការឃាត់ខ្លួននេះ តាមបណ្ដឹងរបស់ភាគីដើមបណ្ដឹងម្នាក់ដែលធ្លាប់ទៅទទួលសេវាពីឌែម៉ូគ្លីនិករបស់អ្នកស្រី ហូវ ដាណេ។ ជនរងគ្រោះដែលមិនត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណនោះ បានប្ដឹងអ្នកស្រី ដាណេ ដោយចោទប្រកាន់អ្នកស្រីថា បានថតវីដេអូខ្លួនពេលកំពុងទទួលសេវាដេរប្រដាប់ភេទ ហើយយកវីដេអូនោះមកជំរិតទារប្រាក់។
តាមដំណើររឿង បញ្ចេញដោយសមត្ថកិច្ច និងចុះផ្សាយដោយ Swiftnewsdaily គឺដំបូងឡើយ ភាគីដើមបណ្ដឹងបានទទួលសេវាដេរប្រដាប់ភេទ ឲ្យរួមតូច(ធ្វើក្រមុំ) ក្នុងតម្លៃចរចាពីដំបូង ៧០០ដុល្លារអាមេរិក។ ប៉ុន្តែក្រោយពេលរួចរាល់ ខាងមជ្ឈមណ្ឌលបានចេញវិក្កយបត្រ២ផ្សេងគ្នាដោយមួយ មានតម្លៃ ៧០០ដុល្លារ និងមួយតម្លៃ ២៨ ០០០ដុល្លារអាមេរិកជាមួយការអះអាងថា ជាសេវាចាក់ថ្នាំផ្សេងៗ។
ភាគីខាងមជ្ឈមណ្ឌលកែសម្ផស្ស បានទាមទារតម្លៃក្នុងវិក្កយបត្រទី២ ប៉ុន្តែភាគីខាងអ្នកមកទទួលសេវា សុំត្រឹម ២ ០០០ដុល្លារ។ យ៉ាងណា ខាងមជ្ឈមណ្ឌល ទាមទារ ៨ ០០០ដុល្លារ បើមិនដូច្នេះនឹងបង្ហោះវីដេអូរបស់អ្នករងគ្រោះជាសាធារណៈ។ តាមសាច់រឿងនេះ ភាគីជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ទើបឈានទៅដល់ការឃាត់ខ្លួននាយិការូបនេះ។
ជុំវិញករណីនេះ មិនទាន់មានការអធិប្បាយណាមួយពីភាគីដែលជាប់សង្ស័យនៅឡើយទេ ប៉ុន្តែជាមួយគ្នា មានលេចដំណឹងមកថា ករណីខាងលើ គឺជាករណីស៊ីឡាក់(ធ្វើស៊ី) ទៅវិញ។ យ៉ាងណា ប្រភពកំបាំងមុខ មិនបានអធិប្បាយលម្អិតពីករណីនេះទេ។
ប៉ុន្តែតាម Swiftnewsdaily សមត្ថកិច្ចបានឲ្យដឹងថា អ្នកស្រី ហូវ ដានេ បានសារភាពថា រាល់ពេលភ្ញៀវមកទទួលយកសេវា តែងមានការលួចថតវីដេអូពិតមែន។
យ៉ាងណាក៏ដោយ តាមប្រភពមិនបញ្ចេញឈ្មោះដដែល អះអាងថា អ្នកស្រី មិនត្រូវបានឃាត់ខ្លួនដូចការចុះផ្សាយនោះទេ ហើយថា រូបភាពអ្នកស្រី ហូវ ដានេ អង្គុយទល់មុខសមត្ថកិច្ចនោះ គឺជារូបភាពចាស់ ដែលអ្នកស្រី បានចូលខ្លួនបំភ្លឺកន្លងមកប៉ុណ្ណោះ។ ប្រភពបង្ហើបទៀតថា មេធាវីរបស់អ្នកស្រីកំពុងធ្វើការលើរឿងនេះជាមួយសមត្ថកិច្ច ហើយអ្នកស្រី ហូវ ដានេ គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានឆាប់ៗពីករណីនេះផង៕