- 2019-01-03 02:47:00
- ព័ត៌មាន
រន្ធត់ចិត្ត!ខុសពេលតែបន្តិច ញឹម ចាន់ថន ត្រូវខ្ទប់ក្បាលនឹងជញ្ជាំងពេលជិះខ្សែរ៉ក ក្នុងព្រៃភ្នំ
- 2019-01-03 02:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រន្ធត់ចិត្ត!ខុសពេលតែបន្តិច ញឹម ចាន់ថន ត្រូវខ្ទប់ក្បាលនឹងជញ្ជាំងពេលជិះខ្សែរ៉ក ក្នុងព្រៃភ្នំ
ចន្លោះមិនឃើញ
តារាសម្ដែង ញឹម ចាន់ថន បានរៀបរាប់ពីហេតុការណ៍រន្ធត់មួយ អំឡុងពេលថតរឿង "ចិញ្ចៀន" ត្រង់ឈុតមានជិះខ្សែរ៉ក ថាខ្លួនអាចនឹងមានគ្រោះថ្នាក់ បើហ៊ានតែជិះខ្សែថតភ្លាមៗ។ តែចៃដន្យពេលនោះ ក្រុមការងារឡើងទៅជិះជំនួសកញ្ញាសិនដើម្បីតេស្តសាកល្បង តែខុសបច្ចេកទេស បុរសរូបនោះត្រូវបោកក្បាលខ្ទប់នឹងជញ្ជាំងថ្ម យ៉ាងអាសូរ។
តារាសម្ដែងរូបនេះ បន្តថា បើពេលនោះខ្លួនឡើងជិះតែម្ដង ប្រហែលអាចជួបឧបទ្ទវហេតុរន្ធត់នេះ ហើយធ្លាក់ចូលជ្រោះទៀតក៏ថាបាន ព្រោះទីនោះសុទ្ធតែព្រៃភ្នំ មេឃភ្លៀងទៀត មានរន្ទះច្រើន ធ្វើឲ្យម្នាក់ៗ ភ័យគ្រប់ៗគ្នា។ តែម្ចាស់ភាគហ៊ុន ២៥% ក្នុងរឿងថ្មីនេះ ប្រាប់ថា អាចជាបុណ្យរបស់ខ្លួនក៏ថាបាន ព្រោះមុនពេលថត ចាន់ថន បានបន់ស្រន់អ្នកតា សុំសេចក្ដីសុខ ឲ្យជួបតែរឿងល្អៗ។
នៅក្នុងរឿង "ចិញ្ចៀន" ញឹម ចាន់ថន សម្ដែងជាតួអង្គខ្មោច ហើយអ្នកដឹកនាំរឿងតម្រូវឲ្យថតមានជិះខ្សែរ៉ក ធ្វើដូចជាខ្មោចហោះចុះហោះឡើង លងបន្លាចគេ។ ប៉ុន្តែសម្រាប់ឈុតនេះហើយដែល ចាន់ថន ពិបាកនិងបារម្ភខ្លាំងជាងគេ។
រឿងនេះ មានគ្រប់រសជាតិសម្រាប់ទស្សនា ទាំងស្នេហា កម្សត់ កំប្លែង លាយឡំគ្នា មិនឲ្យប្រិយមិត្តធុញទ្រាន់នោះទេ។ លើសពីនេះ បានផ្ដិតយកទេសភាពស្អាតៗ ដែលមនុស្សជាច្រើនមិនសូវបានស្គាល់ ឬធ្លាប់ទៅដល់ នៅតាមជាយព្រំប្រទល់ ធ្វើឲ្យប្លង់រឿងមើលទៅកាន់តែទាក់ទាញ។ ភាពយន្តនេះ ជាការចូលហ៊ុនគ្នាផលិត រវាងតារាសម្ដែង លោក ម៉េង ប៊ុនឡូ ៥០% អ្នកនាង ទូច ស្រីលក្ខ ២៥% និង កញ្ញា ញឹម ចាន់ថន ២៥%។ ភាពយន្ត "ចិញ្ចៀន" មានបញ្ចាំងចាប់ពីថ្ងៃនេះហើយ នៅគ្រប់រោងភាពយន្តទាំងអស់ នៅរាជធានី ភ្នំពេញ៕