
- ព្រហស្បតិ៍, 3 មករា 2019 02:53
- ព័ត៌មាន
ប្រទះឃើញ Ariana ដើរលំហែរជាមួយអតីតមិត្តប្រុស ក្រោយស្បថនឹងនៅខ្លួនមួយពេញមួយឆ្នាំនេះ
- ព្រហស្បតិ៍, 3 មករា 2019 02:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទះឃើញ Ariana ដើរលំហែរជាមួយអតីតមិត្តប្រុស ក្រោយស្បថនឹងនៅខ្លួនមួយពេញមួយឆ្នាំនេះ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង Ariana Grande បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយរូបនាងឆ្លើយតបមតិលើបណ្ដាញសង្គម Twitter មួយថា នាងនឹងចំណាយពេលពេញមួយឆ្នាំថ្មីនេះសម្រាប់ខ្លួនឯង។
ទោះជាការឆ្លើយតបយ៉ាងនេះក៏ដោយ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ រូបនាងត្រូវបានប្រទះឃើញដើរលំហែយ៉ាងសប្បាយរីករាយនៅទីក្រុងញ៉ូយ៉កជាមួយអតីតមិត្តប្រុសរបស់នាង Ricky Alvarez។ តាមរូបភាពដែលប្រមាញ់បាន អតីតគូស្នេហ៍នឹងគ្នាមួយគូនេះ បានដើរកៀកគ្នាត្រសង និងពេលខ្លះឈប់ជជែកគ្នាលេងពោរពេញដោយភាពសប្បាយរីករាយ។
គួររម្លឹកថា Ricky ធ្លាប់ជាអ្នករាំឲ្យតារាចម្រៀងស្រីរូបនេះពីមុន ហើយពួកគេទាំង២បានចាប់ចិត្តលើគ្នាអស់រយៈពេលជាង ១ឆ្នាំ មុនពេលសម្រេចចែកផ្លូវគ្នាក្នុងឆ្នាំ ២០១៦៕
ទស្សនាវីដេអូខាងក្រោម៖