• 2019-01-04 02:30:00
  • ព័ត៌មាន

តារាច្រើនដួងចេញមុខប្រតិកម្ម ក្រោយនាយិកាឌែម៉ូគ្លីនិក រងដំណឹងចាប់ខ្លួនពីសមត្ថកិច្ច

  • 2019-01-04 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​មាន​ព័ត៌មាន​ចេញ​ផ្សាយ​ព្រោង​ព្រាត អំពី​សមត្ថកិច្ច​ឃាត់​ខ្លួន​ម្ចាស់​ហាង​​កែសម្ផស្ស​ឌែម៉ូគ្លីនិក ​អ្នក​នាង ហូវ ដា​នេ អំពី​រឿង​​ថត​វីដេអូ​ ជំរិត​ទារ​ប្រាក់​ពី​អតិថិជន តារា​ច្រើន​ដួង ដូច​ជា​ អ្នក​នាង យុគ ចិន្ដា ​អ្នក​នាង សុគន្ធ និសា លោក សុគន្ធ ថេ​រ៉ា​យុ ​អ្នកនាង ហង្ស សុជាតា រួមទាំង អ្នកនាង ស្រីម៉ុច បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ចំពោះ​រឿង​នេះ។

​ក្នុង​នោះ​ ពិធី​ការីនី​​ល្បីឈ្មោះ ​យុគ ចិន្ដា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ ​ដោយ​បញ្ជាក់​ច្បាស់​លាស់​ថា អ្នក​នាង ហូវ ដេ​នេ មិន​បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួនកាលពីថ្ងៃទី២ ខែ មករា ២០១៩ ​ដូច​ដំណឹង​ដែល​បាន​ចុះ​ផ្សាយ​​​នោះ​ទេ។

ក្រៅ​ពី​នោះ ក៏​មាន​តារា​ចម្រៀង ហង្ស សុជាតា ​តារា​ចម្រៀង សុគន្ធ ថេ​រ៉ា​យុ តារា​ចម្រៀង ​សុគន្ធ និសា រួម​ទាំង​អតីត​តារា​សម្ដែង ​ស្រី ម៉ុច​ ផង​ដែរ បាន​បង្ហាញ​ការ​យល់​ឃើញ​ទៅ​លើ​នាយិកា​ទើប​រៀប​ការ​ជាមួយ​សេដ្ឋី​ថៃ​ប្រាក់​វាល់​លាន កាល​ពី​ថ្មី​ៗ​នេះ ថា​ជា​មនុស្ស​ល្អ ​មាន​សីលធម៌ មិន​អាច​ប្រព្រឹត្តិ​រឿង​បែប​នេះ​បាន​ឡើយ។

សាររបស់តារាចម្រៀង សុគន្ធ និសា
សាររបស់តារាចម្រៀង ហង្ស សុជាតា
សាររបស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ
សាររបស់អតីតតារាសម្តែង ស្រីម៉ុច

អត្ថបទ៖ លឹម សុនា

មតិយោបល់