• 2019-01-04 03:18:37
  • ព័ត៌មាន

ច្បាស់​ការណ៍! នាយិកា ឌែម៉ូគ្លីនិក បោះ​ជំហាន​ចូល​ទៅ​តុលាការ​ព្រឹក​នេះ​ហើយ

  • 2019-01-04 03:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី ហូវ ដានេ នាយិកា​មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែម៉ូគ្លីនិក ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​វីដេអូ​លួច​ថត​ភ្ញៀវ​កំពុង​ទទួល​ព្យាបាល​ពី​មជ្ឈមណ្ឌល ដើម្បី​ជំរិត​ទារ​ប្រាក់​នោះ ឥឡូវ​តាម​ដំណឹង អ្នក​ស្រី​នឹង​ចូល​ខ្លួន​ទៅ​កាន់​តុលាការ​នៅ​ព្រឹក​នេះ​ហើយ។

ដំណើរ​នេះ តាម​អ្នក​រាយការណ៍​ព័ត៌មាន​របស់ Sabay ពី​តុលាការ​រាជធានី អ្នក​ស្រី ដានេ ត្រូវ​បាន​អប​ដំណើរ​ដោយ​មិត្ត​សិល្បៈ​ជិត​ស្និទ្ធ​ចំនួន​ដូច​ជា​អ្នក​នាង យុគ ចិន្តា ជា​ដើម ជូន​នាយិកា​រូប​នេះ ដើម្បី​ឆ្លើយ​បំភ្លឺ​នូវ​រឿង​រ៉ាវ​ទាំង​ឡាយ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​ភាគី​ដើម​បណ្ដឹង។

នៅ​មុន​នេះ អ្នក​ស្រី ហូវ ដានេ ដែល​ទើប​រៀបការ​ហើយ​ថ្មី​ៗ បាន​រង​ការ​ចោទ​ពី​អតីត​អតិថិជន​ម្នាក់ ដែល​បាន​ចូល​ទៅ​ទទួល​សេវា​ធ្វើ​ក្រមុំ។ បណ្ដឹង​នោះ ដើម​បណ្ដឹង បាន​ចោទ​ប្រកាន់​អ្នក​ស្រី​ថា បាន​លួច​ថត​វីដេអូ​ខ្លួន​ពេល​កំពុង​ទទួល​សេវា ហើយ​យក​វីដេអូ​នោះ​មក​ជំរិត​ទារ​ប្រាក់។ ប៉ុន្តែ​ព័ត៌មាន​ធ្លាយ​ចេញ​ពី​ភាគី​ខាង​ចុង​ចោទ ថា​ជា​ករណី មួល​បង្កាច់​ទៅ​វិញ។

ជុំវិញ​បណ្ដឹង​នោះ ក៏​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ហូរហែ​ថា អ្នកស្រី ហូវ ដានេ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន។ ប៉ុន្តែ​ជាក់​ស្ដែង មិន​មាន​រឿង​ដូច្នេះ​ឡើយ។ នៅ​ម្សិលមិញ​នេះ​ទៀត ក៏​ភ្ញាក់​ផ្អើល​ម្ដង​ទៀត​ថា អ្នក​ស្រី​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​មែន​ទែន​ហើយ ក្នុង​សូម្បី​លោក ផែង វណ្ណៈ ក៏​បាន​អះអាង​ពី​រឿង​នេះ​ដែរ។ ព័ត៌មាន​ទាំង​នោះ ដោយ​ផ្អែក​លើ​រូប​ថត​សមត្ថកិច្ច​នាំ​ខ្លួន​នារី​ម្នាក់​មាន​ភិនភាគ​ដូច​អ្នក​ស្រី នាយិកា។

ប៉ុន្តែ​តាម ភាគី​នាយិកា មិន​មែន​ជា​អ្នក​ស្រី​ឡើយ នារី​ក្នុង​រូប​ភាព គឺ​ជា​បុគ្គលិក​របស់​អ្នក​ស្រី​ប៉ុណ្ណោះ!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី