• 2019-01-07 02:29:04
  • ព័ត៌មាន

មកពីមូលហេតុនេះទេតើ បានជាអាយុច្រើនហើយ Boy មិនទាន់ប្រឡូក​នឹង​រឿង​ស្នេហា

  • 2019-01-07 02:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ខ្លួន​មាន​អាយុ​កាន់តែ​ច្រើន​ ប៉ុន្តែ​តារាសម្ដែង​កំប្លែង​ស្ងួត​ Boy Pakorn នៅ​តែ​មិនទាន់​លេច​ឮដំណឹង​ស្នេហា​ដូច​តារា​ផ្សេង​ទៀត។ ទាក់ទង​នឹង​បញ្ហា​នេះ​ Boy ក៏​បាន​បង្ហើប​ពី​មូលហេតុ​ពិត​ ថា​ហេតុអ្វី​លោក​មិនទាន់​មាន​អ្នក​ពិសេសទៀត។

“មូលហេតុ​ដែល​ខ្ញុំ​មិនទាន់​មាន​សង្សារ​នឹងគេ​នោះ គឺ​ដោយសារ​ខ្ញុំ​មិន​មាន​ពេល​ទំនេរ​គ្រប់គ្រាន់សម្រាប់​ឲ្យ​អ្នកណា​ម្នាក់នៅ​ឡើយ។ ម្យ៉ាង​ខ្ញុំ​ក៏​ចូល​រស់​នៅ​ពេញ​ដោយ​សេរីភាព​ពេញ​ទី និង​ធ្វើ​អ្វី​តែឯង។ នៅពេល​ខ្ញុំ​ជួប​មនុស្ស​ណា​ម្នាក់​ដែល​ត្រូវ​ចិត្ត​ហើយ ខ្ញុំ​នឹង​អភិវឌ្ឍខ្លួន​ខ្ញុំ​ដើម្បី​នាង​ជា​ប្រាកដ”។ នេះ​ជា​អ្វី​ដែល​ Boy បាន​បង្ហាញ។

ងាក​មក​ការងារ​វិញ​ សព្វថ្ងៃ​តារា​សម្ដែង​វ័យ ៣៥ឆ្នាំរូប​នេះ​កំពុង​មមាញឹក​ខ្លាំង​ជាមួយ​នឹង​ជំនួញ​ផ្ទាល់​ខ្លួន និង​ការងារ​ថត​រឿង​ដល់​ទៅ​ ២គឺ "Plerng Naka” និង​ "Plerng Ruk Plerng Kaen”៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម