• 2019-01-07 05:19:15
  • ព័ត៌មាន

ខ្លាំងបាត់! Nicki Minaj ទម្លាយរឿង​លើគ្រែជាមួយ​មិត្តប្រុស គ្មានញញើតអី្វបន្តិច

  • 2019-01-07 05:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nicki Minaj បានរើ​កកាយ​ រឿង​ខ្លះ​បង្ហាញ​ប្រាប់​សាធារណជន​ ដោយ​មិន​អៀន​ខ្មាស​ ពេល​និយាយ​រឿង​លើ​គ្រែ​ជាមួយ​សង្សារ។

Nicki និង​ Kenneth

ជារឿង​ចៃដន្យ​មួយ​កើត​ឡើង​លើ Twitter ពេល​អ្នក​គាំទ្រ​ម្នាក់​ បាន​សរសេរ​លើ​គណនី​ផ្ទាល់​ខ្លួន​ថា៖ "Nicki ប្រហែល​ជា​រួម​ដំណេក​ជាមួយ​ដៃគូ​ ៦​ដង​ក្នុង​មួយ​យប់”។ ពេល​ឃើញ​ភ្លាម Nicki ក៏​បាន​តប​វិញ​ថា៖ "៣ទៅ៤ដង​ជាមធ្យម​ ៦ដង​វាដូចជា​ច្រើនពេកហើយ​ប្អូន​ស្រី”។

បន្ថែម​ពី​លើ​នេះ​ តារា​ស្រី​ជំនាញ​រ៉េប​រូបនេះ​ក៏​បាន​បើក​បង្ហាញ​ពី​ទំនាក់ទំនង​ជាមួយ​សង្សារ​ គឺ​ Kenneth ដោយ​បញ្ជាក់​ថា៖ "យើ​បាន​ស្គាល់​គ្នា តាំង​ពី​នៅ​ផ្ទះ​ជិតគ្នា ក្លាយ​ជា​អ្នក​ជិត​ខាង​ជាប់​របង​ផ្ទះគ្នា គាត់ក៏​​ធ្លាប់​ឈ្លោះគ្នាជាមួយ​បងប្រុស​របស់​ខ្ញុំ ដោយសារ​តែ​ខ្ញុំ​ដែរ។ គាត់​តែង​តែ​លេង​សើច​បែប​ឆ្កួត​ឡប់ ប៉ុន្តែ​គ្រប់យ៉ាង​របស់​កាត់​សម្រាប់​ខ្ញុំ​គឺ​ ល្អឥតខ្ចោះ”។

ដល់​ពេល​អ្នក​គាំទ្រ​សំណូមពរ​នាង​ ឲ្យ​បញ្ចុះ​បញ្ចូល​សង្សារ​ចូល​កម្មវិធី​ QueenRadio ដើម្បី​ផ្ដល់​បទសម្ភាស Nicki បាន​តប​ថា​សង្សារ​ខ្លួន​មិន​ចូលចិត្ត​បណ្ដាញ​អ៊ីនធើណិតទេ។

ជាក់ស្ដែង​សម្រាប់​ចំណងស្នេហ៍​របស់​ Nicki និង​សង្សារ​ដែល​មាន​ឈ្មោះ​ថា​ Kenneth បាន​ផ្ទុះ​ឡើង​តាំង​ពី​ខែ​មុន។ ទំនាក់ទំនង​របស់​ពួកគេ​ក៏​បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដែរ ដោយសារ​ករណី​បទ​ល្មើស​ចាប់​ក្មេងស្រី​ម្នាក់ និង​ត្រូវ​​ចំណាយ​ពេល​នៅក្នុង​ពន្ធនាគារ​ជិត​៤​ឆ្នាំ។ បន្ថែម​ពី​លើ​នេះ​សង្សារ​របស់ Nicki ម្នាក់នេះ​ក៏​ត្រូវ​បានជាប់​ពន្ធនាគារ​ រយៈពេល​ ៧​ឆ្នាំ​ទៀត​ ដោយ​សារ​តែ​ជាប់​ពាក់ព័ន្ធ​នឹងករណី​មនុស្ស​ឃាត​ ប៉ុន្តែ​បានរួច​ខ្លួន​មកមាន​សេរីភាព​ចាប់​តាំង​ពី​ឆ្នាំ ២០១៣៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម