• 2019-01-08 07:32:45
  • ជីវិតតារា

ក្រោយស្ងាត់ពីសិល្បៈមួយរយៈ ពេលនេះ ស្វែង សុជាតា​ ជួបទុក្ខធំព្រោះម្តាយជាទីស្រលាញ់ទទួលមរណភាព

  • 2019-01-08 07:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង​ស្វែង សុជាតា​តារា​សម្តែង​​ពោរពេញ​ដោយ​ទេព​កោ​ល​ស្យ​ខ្ពស់ បាន​បញ្ចេញ​សារ​មួយ​ឃ្លា ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្តុកក្តួល​ពេក​ក្រៃ ដែលកំពុងជួបទុក្ខធំយ៉ាងក្រៀមក្រំ​នៅ​ក្នុង​ជីវិត​របស់​អ្នក​នាងនោះ​គឺ​អ្នក​ម្តាយ​ជាទី​គោរព​ស្រលាញ់​របស់​ខ្លួន​បាន​ទទួលមរណៈភាពនិងឃ្លាតឆ្ងាយពីរូបនាងរហូតហើយកាលពីថ្ងៃអាទិត្យទី៧ ខែមករាកន្លងមកដោយ​ជរាពាធក្នុងជន្មាន ៨៣ឆ្នាំ។

ដោយឡែកមួយរយៈធំនេះមិនសូវឃើញវត្តមានអ្នក​នាង​ស្វែង សុជាតា ដែល​ហាក់​ស្ងប់ស្ងាត់​មិនសូវ​បញ្ចេញ​សា​រលើ​បណ្តាញ​សង្គម ស្រាប់តែ​ផ្លាស់​ប្តូរ​រូប​ភាពក្នុងប្រូ​ហ្វា​ល់​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង អម​ជាមួយនឹង​សារ​មួយ​ឃ្លា «​សូម​វិញ្ញាណ​ខ​ន្ត័ អ្នក​ម្តាយ​បាន​ទៅ​កាន់​សុខ​គតិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»បញ្ជាក់​ថា ​អ្នក​នាង​និង​ក្រុម​គ្រួសារ​កំពុង​តែ​ជួប​ទុក្ខ​យ៉ាង​ធំធេង​បាត់បង់ម្តាយជាតីស្រលាញ់តែម្តងហើយ។

សូម​បញ្ជាក់​ថា សម្រាប់​ដើមឆ្នាំ ២០១៩ នេះ ចាត់ទុកជា​រឿង​ធំ​មួយ​សម្រាប់​តារា​សម្តែង​ស្រី​របស់​យើង ដែល​បាន​បាត់បង់​អ្នកមាន​គុណដោយធ្វើធ្វើបុណ្យបូជាតាមប្រពៃណីនៅឯស្រុកកំណើតនៅឯខេត្ត ព្រៃវែង ។ពិសេសអ្នកគាំទ្រ​ភាគច្រើន​បាន​បង្ហាញ​អារម្មណ៍​ស្រ​ដៀង​គ្នា​ថា​«​សូម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​សព​ផង​តារាសម្តេងស្រីឆ្ន់មរូបនេះ​ និងសូម​អោយ​វិញ្ញាណក្ខន្ធ​លោកយាយ​បាន​ទៅ​កាន់​សុគត្តិភព​»​ហើយសូមឲ្យអ្នកនាងកាត់ចិត្តផងដែរកុំកើតទុក្ខច្រើនដោយក្តៅបារម្មណ៍ពីអ្នកគាំទ្រផថដែរនិង សំណូមពរឲ្យអ្នកនាងចូលមកប្រឡូកបង្ហាញខ្លួនក្នុងវិស័យភាពយន្តសម្តែងសារជាថ្មី៕ ​

រូបភាពផ្តល់សិទ្អដោយ៖ អ្នកនាង ស្វែង សុជាតា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម