
- សុក្រ, 11 មករា 2019 03:58
- ព័ត៌មាន
គ្រាន់តែឮបងចង់មានសង្សារ ប្អូនពៅរបស់ Boy Pakorn យំហ៊ូភ្លាម
- សុក្រ, 11 មករា 2019 03:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែឮបងចង់មានសង្សារ ប្អូនពៅរបស់ Boy Pakorn យំហ៊ូភ្លាម
ចន្លោះមិនឃើញ
ចូលរួមកម្មវិធី Siam Paragon World Playground 2019: Amazing Kids Day ជាមួយបងប្រុសកាលពីល្ងាចមិញ នាងតូច Wan Mai ក៏ត្រូវបានអ្នកសារព័ត៌មានជាច្រើនសួរពីបងរបស់នាង ទាក់ទងនឹងរឿងមានគូស្នេហ៍។
ស្ថិតក្នុងពេលធ្វើបទសម្ភាសជាមួយគ្នាទល់មុខអ្នកសារព័ត៌មានជាច្រើន តារាសម្ដែង Boy Pakorn បានលេងសើចដាក់ប្អូន ថាលោកចង់មានសង្សារ។ ពេលឮភ្លាម Wan Mai ស្រាប់តែបដិសេធ មិនព្រមឲ្យ Boy មានសង្សារទេ។
គ្រាន់តែឮប្អូនជំទាស់ Boy និងអ្នកសារព័ត៌មានក៏ចោទសួរបន្ថែមថា៖ "ហេតុអ្វីមិនព្រមឲ្យហ៊ា Boy មានសង្សារនឹងគេ? គ្រប់គ្នាគេបន់ឲ្យហ៊ាឆាប់មានសឹងអី"។ និយាយបានតែប៉ុន្មានម៉ាត់ ស្រាប់តែ Wan Mai យំហ៊ូដាក់បងភ្លាមតែម្ដង។ គ្មានជម្រើសទេ តារាសម្ដែងដែលជាបងរបស់ក្មេងតូចនេះ ក៏លួង និងនិយាយថា៖ "លលេងទេ អត់មានសង្សារក៏បានដែរ”។
មូលហេតុតែមួយគត់ ក៏ដោយសារនាងតូចនេះ ខ្លាចបងលែងនៅបានលេងជាមួយនាងទៀត ពេលបងមានម្ចាស់ចិត្តហើយ។ ប៉ុន្តែតាមពិតក្ដីស្រឡាញ់ដែលបងប្រុសទាំង ៣របស់នាងមានឲ្យ គឺធំធេងមិនអាចកាត់ថ្លៃបានឡើយ ហើយបើសង្កេតមើលសកម្មភាពជាច្រើនដែលគ្រួសារនេះបង្ហោះលើគណនី Instagram ក៏អាចបញ្ជាក់ថា នាងតូចនេះទទួលបានក្ដីស្រឡាញ់ និងការថ្នាក់ថ្នមមើលថែបានល្អកម្រិតណា៕
ទស្សនាឃ្លីបវីដេអូដូចខាងក្រោម៖