- 2019-01-13 07:05:00
- ព័ត៌មាន
គិតត្រឹមរយៈពេល ៧ឆ្នាំសោះ Harry ទាក់ទងស្នេហ៍នឹងតារាស្រីជើងវែងច្រើននាក់ញាក់សាច់
- 2019-01-13 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតត្រឹមរយៈពេល ៧ឆ្នាំសោះ Harry ទាក់ទងស្នេហ៍នឹងតារាស្រីជើងវែងច្រើននាក់ញាក់សាច់
ចន្លោះមិនឃើញ
ព័ត៌មានភ្ញាក់ផ្អើលមួយបានកើតឡើងថ្មីៗនេះ ទាក់ទងនឹងការបង្កើតចំណងស្នេហ៍រវាងតារាចម្រៀង Harry Style និងអតីតសង្សាររបស់ G-Dragon គឺ Kiko Mizuhara។ បើទោះបីពេលនេះ មិនទាន់មានប្រភពអះអាងបញ្ជាក់ថាជាការពិត ប៉ុន្តែដំណឹងនេះកំពុងវាយលុកពេញបណ្ដាញផ្សព្វផ្សាយជាច្រើននៅពេលនេះ។
យ៉ាងណាមិញ បើទោះបីជាវាជាការពិត ក៏គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលខ្លាំងដែរ ពិសេសបើគិតពីរូបរាងតារាម៉ូដែលជប៉ុន Kiko ព្រោះថាបណ្ដាសង្សារជាច្រើនរបស់ Harry ពីមុនៗមកសុទ្ធតែមានជើងវែងស្រឡូនដូចៗគ្នា។ ដូចនេះមកទស្សនាទាំងអស់គ្នា មានតារាជើងវែងណាខ្លះដែលធ្លាប់ជាអតីតមិត្តស្រីរបស់ Harry?
ឆ្នាំ ២០១១៖ ពិធីការិនី Caroline Flack
ឆ្នាំ ២០១២៖ តារាម៉ូដែល Emma Ostilly
ឆ្នាំ ២០១២៖ តារាសម្ដែង Emily Atack
ឆ្នាំ ២០១២៖ តារាសម្ដែង Caggie Dunlop
ឆ្នាំ ២០១២ ដល់ ២០១៣៖ តារាចម្រៀង Taylor Swift
ឆ្នាំ ២០១៣៖ តារាចម្រៀង Nicole Scherzinger
ឆ្នាំ ២០១៣៖ តារាម៉ូដែល Kimberly Stewart
ឆ្នាំ ២០១៣ ដល់ ២០១៤៖ តារាម៉ូដែល Kendall Jenner
ឆ្នាំ ២០១៤៖ អ្នកនិពន្ធ Erin Foster
ឆ្នាំ ២០១៤ ដល់់ ២០១៥៖ តារាម៉ូដែល Nadine Leopold
ឆ្នាំ ២០១៥៖ តារាម៉ូដែល Sara Sampaio
ឆ្នាំ ២០១៥៖ តារាម៉ូដែល Georgia Fowler
ឆ្នាំ ២០១៥ ដល់ ២០១៦៖ តារាម៉ូដែល Kendall Jenner (លើកទី ២)
ឆ្នាំ ២០១៦៖ អ្នករចនាម៉ូដ Pandora Lennard
ឆ្នាំ ២០១៧៖ មេចុងភៅ Tess Ward
ឆ្នាំ ២០១៧ ដល់ ២០១៨៖ តារាម៉ូដែល Camille Rowe
ឆ្នាំ ២០១៨៖ តារាម៉ូដែល Kiko Mizuhara