• 2019-01-15 02:40:00
  • ជីវិតតារា

ដោយសារតែឱកាសបែបនេះ ទើបធ្វើឲ្យតារាបីដួងក្លាយជាគូស្នេហ៍នឹងគ្នាដោយមិនបានព្រាងទុក

  • 2019-01-15 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​កើត​ឡើង​ដោយ​សារ​តែ​មូ​ល​ហេតុ​ផ្សេងៗ ​ធ្វើ​ឲ្យ​តារា​ជា​ច្រើន​​ដួង​លង់​ចិត្ត​លើ​គ្នា ​ដក​មិន​រួច។ ​តារា​បី​គូ​ខាង​ក្រោម ​សុទ្ធ​តែ​ធ្លាប់​ប្រកែក​ថា​មិន​មាន​ទំនាក់​ទំនង​ស្នេហា​​អ្វី ​ក្រៅ​ពី​មិត្ត​​ភ័ក្កិ​ឡើយ តែ​មក​ដល់​ពេល​នេះ ​ពួក​គេ​លែង​លាក់​លៀម​ទៀត​ហើយ។ ​បើ​និយាយ​ពី​ពន្លក​ស្នេហ៍​វិញ ​តារា​ទាំង​បី​ដួង​​ ​កើត​ចេញ​ពី​ឱកាស​រួម​ការងារ​ជាមួយ​គ្នា រហូត​ក្លាយ​ជា​ស្នេហា​ដោយ​មិន​ដឹង​ខ្លួន។

១. សុខ សោ​ម៉ា​វត្តី និង លី វ៉ា​ហេទ

ពន្លក​ស្នេហ៍​របស់​​​តារា​ទាំង​ពីរ​កើត​ឡើង តាម​រយៈ​ឱកាស​ចូល​រួម​សម្ដែង​រឿង​ជាមួយ​គ្នា គឺ"ខូច​ចិត្ត​អា​ជីព"។ ដោយ​សារ​តែ​​កីឡាករ វ៉ា​ហេទ ​ធ្លាប់​តែ​លេង​បាល់ មិន​ដែល​សម្ដែង​កុន​ពី​មុន ​ហើយ​តារា​ក្រ​មិច​ក្រ​មើម​ សុ​ម៉ា​វត្តី ​វិញ ​តែង​ណែនាំ ​និង​យោបល់​ផ្សេង​ៗ​ ពេល​សម្ដែង​រឿង​ជាមួយ​គ្នា​ឲ្យ​កំលោះ​សង្ហា​រូប​នេះ​។ យូរ​ៗ​ទៅ ចំណង​ស្នេហ៍​ក៏​ចាប់​ផ្ដើម​មាន ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ ។

ភាព​ផ្អែម​ល្ហែម ​រ៉ូ​មែន​ទិក រវាង​អ្នក​ទាំង​ពីរ ធ្វើ​ឲ្យ​គ្រប់​គ្នា​​ឃើញ​ហើយ ​ស្ទើរ​លើស​ជាតិ​ស្ករ ។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​ពួក​គេ​លែង​លាក់​លៀម​សម្ព័ន្ធ​ស្នេហា​ដូច​មុន​ទៀត​ហើយ ​ដោយ​កីឡាករ វ៉ា​ហេទ ​បាន​ដាក់ Relationship ​លើ​ Facebook ​របស់​ខ្លួន ជាមួយ​អ្នក​នាង សុខ សុ​ម៉ា​វត្តី ។

២. ស៊ិន យូប៊ីន និង ខាត់​ វ៉ៃ​ហាំង

​ដោយ​សារ​តែ​ថត Pre-Wedding ​ឲ្យ​ក្រុម​ហ៊ុន​មួយ មើល​ទៅ​សក្ដិសម​ដូច​​គូស្នេហ៍​ពិត​ៗ ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ ត្រូវ​អ្នក​គាំ​ទ្រ ​ចាប់​ផ្ដើម​ផ្សំ​ផ្គុំ។ មួយ​គូរ​នេះ​ដំបូង​ឡើយ​ប្រកែក​ញ័រ​មាត់​ថា ​មិន​បាន​ស្រលាញ់​គ្នា​ទេ ​ដោយ​គ្រាន់​ជា​ដៃ​គូ​សម្ដែង​ល្អ​ជាមួយ​​គ្នា​ប៉ុណ្ណោះ។ តែ​ថ្មី​ៗ​នេះ ​​ទាំង​វ៉ៃ​ហាំង ​និង យូ​ប៊ីន ​បាន​បង្ហាញ​ចំណង​របស់​ពួក​គេ​លើ​បណ្ដាញ​សង្គម ​លែង​លាក់​លៀម​ដូច​មុន ធ្វើ​ឲ្យ​គ្រប់​គ្នា​ចូល​រួម​អបអរសាទរ។

ចំពោះ​ថ្ងៃ​រៀប​ការ​ តួ​ឯក​ក្នុង​រឿង "អាថ៌កំបាំង​ត្រី​សូល៍" មិន​ទាន់​កំណត់​ថា​ពេល​ណា​​ឡើយ ​តែ​ស្រី​ស្អាត​ជយ​លា​ភី​លេខ​១ Freshy Girl ​ធ្លាប់​ប្រាប់​ថា ​ពេញ​ចិត្ត​ម្ដាយ​លោក​​ ខាត់ ​វ៉ៃ​ហាំង បើ​សិន​ខ្លួន​បាន​ក្លាយ​ជា​កូន​ប្រសា​ស្រី​របស់​គ្រួសារ​នេះ​វិញ ​ពិត​ជា​កក់​ក្ដៅ​យ៉ាង​ខ្លាំង។

៣. គូម៉ា និង ម៉ៅ គីម​ធី​តា

ធ្លាប់​រួម​ថត MV ​ជាមួយ​គ្នា​​ច្រើន​ដង​ យូរ​ៗ​ទៅ ​ភ្លើង​ស្នេហ៍​ក៏​ចាប់​ផ្ដើម​បង្កាត់​ឡើង ​ដោយ​មិន​ដឹង​ខ្លួន។ ​ក្រោយ​ពី​អ្នក​ទាំង​ពីរ​បាន​ឱកាស ​សម្ដែង​រឿង​ជាមួយ​គ្នា គឺ "គំនូស​៤៩" ទៀត រឹត​តែ​ធ្វើ​ឲ្យ​ពួក​គេ​ស្និទ្ធ​គ្នា​ខ្លាំង រហូត​មិន​អាច​បិទ​បាំង​ភ្នែក​មហាជន​បាន​ទៀត​។ ​អ្នក​ទាំង​ពីរ​ដំ​បូង ​សុទ្ធ​តែ​ប្រកែក​ តែ​យូរ​ទៅ ​ពួក​គេ​ក៏​សារ​ភាព​ថា ​ពិត​ជា​ស្រលាញ់​គ្នា​មែន ​។

​លោក គូម៉ា ​ប្រាប់​ថា ​ធី​តា​ជា​ក្មេង​ស្រី​គួរ​ឲ្យ​ស្រលាញ់ ​ពេល​នៅ​ជិត​ពេល​ណា​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​ ជា​អារម្មណ៍​មួយ​ធ្វើ​ឲ្យ​លោក​មិន​អាច​បំភ្លេច​បាន។ ​រី​ឯ ​តួ​ស្រី​ក្នុង​រឿង​ "​មន្ត​ស្នេហ៍​លេខា" វិញ ​បង្ហើប​ថា ​ដោយ​សារ​តែ​​ម្ចាស់​បទ "ស្រលាញ់​បង ម្ដេច​ជ្រើស​គេ" ចេះ​យល់​ចិត្ត​​ខ្លួន​គ្រប់​បែប​យ៉ាង​ ពេល​នៅ​ជាមួយ​គ្នា តែង​តែ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ល្អ​ សប្បាយ​ច្រើន​​ជាង​កើត​ទុក្ខ។៕

​​​

​ ​ ​

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម