• 2019-01-17 02:04:00
  • ព័ត៌មាន

ត្រចៀកកាំ បង្ហើប​គន្លឹះងាយៗសម្រក​រាងបាន​ដល់ទៅជាង ១៣គីឡូ ដោយ​មិនបាច់ប្រើថ្នាំ

  • 2019-01-17 02:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ សង្កេត​ឃើញ​ថា​សម្រស់​របស់​តារា​សម្ដែង​ចិន​ Zhao Wei ឬ​ត្រចៀកកាំ​កាន់​តែ​ស្រស់​ស្អាត​ ដូច​កាល​ពី​នៅ​យុវវ័យ ខុស​ពី​កាល​២ឆ្នាំ​មុន​ដែល​គីឡូ​របស់​នាង​ឡើង​ខ្លាំង​ ឃើញ​គួរ​ភ្ញាក់។

ដោយសារ​រាង​នៅ​តែ​ខ្ញង់​ ក្រោយ​សម្រក​បាន​ជោគជ័យ​ ដល់ទៅ​ជាង ១៣គីឡូបែប​នេះ​ហើយ​ទើប​ អ្នក​គាំទ្រ​មិន​តិច​ឡើយ​ដែល​ចង់​ដឹង​ពី​តិកនិក​ក្នុង​ការ​ថែ​រក្សា​របស់​នាង។ តើ​អ្នក​ម្ដាយ​កូន​១​នេះ​មាន​វិធីសាស្ត្រ​យ៉ាង​ណា​ខ្លះ​ មក​ដឹង​ដូច​ខាង​ក្រោម៖

១. រូបមន្ត​តម​ចំណី

Zhao Wei ​ប្រាប់​ថា​ នាង​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ញ៉ាំ​ច្រើន។ នាង​តែង​ចាប់​ចង្កឹះ​ញ៉ាំ​អាហារ​មុនគេ និង​តែង​ក្លាយ​ជា​អ្នក​ញ៉ាំ​ហើយ​ក្រោយ​គេ​ជានិច្ច។ ប៉ុន្តែ​ក្រោយ​មក​នារី​វ័យ​ ៤៤ឆ្នាំ​រូប​នេះ​ក៏​ចាប់​ផ្ដើម​ព្យាយាម​តម​អាហារ​មិន​ចាំបាច់​មួយ​ចំនួន​ ដោយ​ញ៉ាំ​តិចៗ និង​ធ្វើ​លំហាត់ប្រាណ។

២. ធ្វើ​ទឹក​ផ្លែឈើ​ញ៉ាំ​ខ្លួន​ឯង​នៅ​ផ្ទះ

ប្រភេទ​ទឹក​ផ្លែឈើ​ដែល​នាង​ញ៉ាំ​ ធ្វើ​ឡើង​ដោយ​នាង​ខ្លួន​ឯង​ ហើយ​វា​មាន​ប្រយោជន៍​ខ្ពស់​បំផុត​សម្រាប់​សុខភាព​ ពិសេស​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​រាង។ គ្រឿង​ផ្សំ​សម្រាប់​ទឹកក្រឡុក​សម្រក​​នោះ​រួម​មាន៖​ត្រសក់​ ផ្លែប៉ោម ប៉េងប៉ោះ ម្រះ ខ្ទឹមស ខ្ទឹមបារាំង ព្រម​ទាំង​បន្ថែម​ជាមួយ​ម្ទេសផងដែរ។

៣. ហែលទឹក

វិធី​ហាត់ប្រាណ​ដែល​ Zhao Wei តែង​ធ្វើ​ជា​ប្រចាំ​គឺ​ ហែល​ទឹក ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជើង​របស់​នាង​ស្លីមស្អាត។ ក្រៅ​ពី​មាន​រាង​ស្អាត​ហើយ​ ការ​ហែល​ទឹក​ក៏​មាន​ប្រយោជន៍​អាច​ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​បាន​ល្អ​ទៀត​ផង។ ត្រឹម​​អនុវត្ត​ប្រមាណ​កន្លះម៉ោង​ប៉ុណ្ណោះ​ ប៉ុន្តែ​នាង​ទទួល​បាន​វិញ​នូវ​លទ្ធផល​គាប់​ចិត្ត​ជា​ច្រើន៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម