• 2019-01-17 03:02:00
  • ជីវិតតារា

ពិតទេ Miley កំពុងពពោះកូនស្រី ជាតំណក់ឈាមរួមគ្នាជាមួយ Liam Hemswoth?

  • 2019-01-17 03:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Miley Cyrus និង​តារា​សម្ដែង Liam Hemsworth ត្រូវ​បាន​ឲ្យ​ដឹង​ថា កំពុង​រំពឹង​ទុក​សមាជិក​ថ្មី​ចូល​គ្រួសារ​របស់​ពួកគេ។

គូ​ស្នេហ៍​មួយ​គូ​នេះ ដែល​បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​មក​នោះ ត្រូវ​បាន​ឲ្យ​ដឹង​ថា មាន​ក្ដី​រំភើប​រីករាយ​ឥត​ឧបមា​ជាមួយ​ដំណឹង​ថា​មាន​កូន​នេះ បើ​តាម​ប្រភព​ជិត​ស្និទ្ធ​មួយ​ប្រាប់ OK!Australia កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ។ តាម​ប្រភព​នោះ​បាន​អះអាង​ថា៖ "Miley សប្បាយ​ចិត្ត​ខ្លាំង ព្រោះ​នាង​កំពុង​ពពោះ​កូន​របស់ Liam ហើយ​កូន​ក្នុង​ផ្ទៃ​គឺ​ជា​កូន​ស្រី ដែល​ជា​អ្វី​ដែល​ពួកគេ​ប៉ង​យូរ​មក​ហើយ។ Liam ទាក់ទង​ទៅ​បង​ប្អូន និង​ឪពុក​ម្ដាយ​របស់​លោក។ Miley ឲ្យ​លោក​ទាក់ទង​តាម Skype ទៅ​គ្រួសារ​របស់​នាង​ដែរ។ ក្រោយ​ទទួល​ដំណឹង ម្ដាយ​របស់​នាង​រំភើប​រហូត​ដល់​យំ"។

ម្ចាស់​បទ "Wrecking Ball” ត្រូវ​បាន​ឲ្យ​ដឹង​ថា ចង់​ចិញ្ចឹម​កូន​ដំបូង​របស់​នាង​នៅ​ស្រុក​កំណើត​របស់​ប្ដី​នាង (អូស្ត្រាលី) ជា​ពិសេស​នៅ​ក្រុង Byron Bay ដែល​ជា​កន្លែង​ពួកគេ​ឧស្សាហ៍​ទៅ​លេង Chris Hemsworth និង​ប្រពន្ធ​របស់​គេ Elsa Pataky។ ជាមួយ​គ្នា​នេះ​ដែរ ប្រភព​ដដែល​បាន​បន្ថែម​ថា៖ "Byron Bay គឺ​ដូច​ជា​ផ្ទះ​ទី ២របស់​នាង​អ៊ីចឹង Miley ចង់​ទិញ​ផ្ទះ​មួយ​នៅ​ជាប់ Chris និង Elsa ដូច្នេះ​ពួកគេ​អាច​ចំណាយ​ពេល​ជាមួយ​គ្នា​បាន​ច្រើន ហើយ​កូន​ៗ​របស់​ពួកគេ​ក៏​អាច​ធំធាត់​ឡើង​ជាមួយ​គ្នា​ដែរ"៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម