• 2019-01-17 08:15:00
  • ជីវិតតារា

កុំឲ្យជីវិតកាន់តែខ្មៅងងឹត ណា សាឌី ចេញវីដអូលើកទឹកចិត្តអ្នកកើត "Depression” ឲ្យរឹងមាំ

  • 2019-01-17 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ជំ​ងឺ​ "​បាក់​ទឹក​ចិត្ត" កាន់​តែ​មាន​ឥទ្ធិពល​លើ​ស្មារតី​របស់​មនុស្ស​ជា​ច្រើន ​កញ្ញា ​ណា សា​ឌី ​បាន​បង្ហោះ​វីដេអូ​​រៀប​រាប់​ពី វិធី​កាត់​បន្ថយ​ កុំ​ឲ្យ​ជំ​ងឺ​នេះ​មក​យា​យី​លើ​អនាគត​របស់​អ្នក​​ទាំង​អស់​គ្នា​បាន។

​ពិធី​ការីនី​​រូប​នេះ ​បាន​លើក​ឡើង​ថា ​ជំ​ងឺ​នេះ​កាច​សាហាវ ​តែ​យ៉ាង​ណា​វា​នៅ​តែ​អាច​ព្យាបាល​បាន។ ​ស្រី​ស្អាត​សើច​ស្រស់ ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​​មាន​ជំ​ងឺ​នេះ ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​ដាក់​សម្ពាធ​​មក​លើ​អ្នក នៅ​​កន្លែង​ដែល​ស្ងប់ កុំ​ស្ដាប់​បទ​ចម្រៀង​ណា​ដែល​ក្រៀម​ក្រំ ហើយ​ធ្វើ​ខ្លួន​ឲ្យ​សប្បាយ។

​ណា សា​ឌី ចង់​ឲ្យ​អ្នកមាន​ជំ​ងឺ​ម្យ៉ាង​ហៅ​ថា "Depression” ​ចាត់​ទុក​ឧបសគ្គ​គ្រាន់​​តែ​មក​លេង​អ្នក​មួយ​ភ្លែត បន្តិច​ក្រោយ​មក​ប្រាក​ជា​គ្រប់​យ៉ាង​ល្អ​វិញ​មិន​ខាន កុំ​ចុះ​ចាញ់​នឹង​រឿង​រ៉ាវ​ទាំង​នោះ។ លើស​ពី​នេះ ​តួ​អង្គ​ស្រី​ក្នុង​រឿង "​មន្ត​ស្នេហ៍​លេខា" ​លើក​ទឹក​ចិត្ត​ឲ្យ​​ពួក​គេ​ចូល​រួម​ជាមួយ​សង្គម​ទាំង​អស់​គ្នា ​និង​ស្វែង​រក​អ្នក​ណា​ម្នាក់ និយាយ​រឿង​ពិបាក​ចិត្ត​របស់​ខ្លួន​ចេញ​មក​ឲ្យ​អស់ ​ដើម្បី​បាន​​ធូរ​ទ្រូង។

​សូម​ទស្សនា​វី​ដេអូ ​លម្អិត​ខាង​ក្រោម៖

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម