
- សុក្រ, 18 មករា 2019 03:55
- ព័ត៌មាន
វីដេអូកំប្លែងតារាបណ្ដាញសង្គមខ្មែរម្នាក់ បង្ហាញខ្លួនក្នុងកម្មវិធីលំដាប់ពិភពលោក The Ellen Show
- សុក្រ, 18 មករា 2019 03:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូកំប្លែងតារាបណ្ដាញសង្គមខ្មែរម្នាក់ បង្ហាញខ្លួនក្នុងកម្មវិធីលំដាប់ពិភពលោក The Ellen Show
តារាបណ្ដាញសង្គមជនជាតិខ្មែរម្នាក់ដែលមានឈ្មោះថា Tang Uykheang បានទទួលការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើអ៊ីនធើណិត ពេលលោកបង្ហោះវីដេអូប្លែកៗ បែបកំប្លែងជាច្រើននាពេលកន្លងមក។
ជាក់ស្ដែង កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ កម្មវិធីដ៏ល្បីលំដាប់ពិភពលោក The Ellen Show បានបង្ហាញឃ្លីបវីដេអូសំណើចជាច្រើន ដោយក្នុងនោះក៏មានឃ្លីបរបស់លោក Uykheang Tang ដែរ។ វីដេអូរបស់លោកដែលបង្ហាញក្នុងកម្មវិធីនាពេលនោះ គឺ Uykheang សម្ដែងក្បាច់បំបាំងខ្លួន និងធ្វើដូចជាមានយុទ្ធសិល្ប៍។ វាជាវីដេអូកំប្លែង បូករួមនឹងការបន្ថែម Effect កាន់តែធ្វើឲ្យមានភាពទាក់ទាញពេញបណ្ដាញសង្គម។
ទស្សនាដល់នាទីទី ១:៥៥
ដោយឡែក ក្រៅពីវីដេអូខ្លីនេះ តារាបណ្ដាញសង្គម Uykheang ក៏មានវីដេអូកំប្លែងជាច្រើនដែលត្រូវបានបង្ហោះជាបន្តបន្ទាប់លើគណនី Instagram ផ្ទាល់ខ្លួន។
ក្រៅពីនេះក៏នៅមានវីដេអូកំប្លែងជាច្រើនទៀត លើគណនី Instagram របស់លោកមានឈ្មោះថា @uykheang_tang ៖
អត្ថបទ៖ យី សុធារី