• 2019-01-21 06:50:35
  • ព័ត៌មាន

អស់​ពេល ២៤ ឆ្នាំ ទី​បំផុត តួអង្គរឿង "អ្នកក្លាហានឥន្ទ្រីទេព" បានធ្វើពិធីជួបជុំគ្នាជាថ្មី

  • 2019-01-21 06:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​វិប​សាយ​របស់ Sina បាន​ឲ្យ​ដឹង​កាល​ពី​យប់​ថ្ងៃ​ទី ២១ ខែ​មករា​នេះ​ថា អតីត​តួអង្គ​រឿង "អ្នក​ក្លាហាន​ឥន្ទ្រីទេព" ជំនាន់​ឆ្នាំ ១៩៩៥ ដោយ​មាន​ការ​ចូលរួម​ជា​ពិសេស​ពី​សំណាក់​តួអង្គ​ឯក យ៉ាងគួ (Louis Koo) និង​សៀវ​ឡុង​នី (Carman Lee) រួម​នឹង​តួអង្គ​សម្ដែង​ជា​ច្រើន​រូប​ទៀត បាន​ធ្វើ​ពិធី​ជួបជុំ​គ្នា ក្រោយ​សាច់​រឿង​បាន​បញ្ចប់​ទៅ​អស់​រយៈពេល ២៤ ឆ្នាំ​មក​នេះ។

ជាមួយ​នឹង​ការ​ជួប​ជុំ​នេះ​ដែរ អ្នក​គាំទ្រ និង​មហាជន​ជា​ច្រើន​បាន​ដាក់​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​តារា​សម្ដែង Carman Lee។ ក្រោយ​បាត់​មុខ​អស់​រយៈពេល​យ៉ាង​យូរ​បែប​នេះ សម្រស់​របស់​នាង ហាក់​មិន​ប្រែប្រួល​សោះ និង​នៅ​តែ​ស្រស់​ស្អាត​ដូច​កាល​ពី​មុន​ដូច្នោះ​ដែរ។

ក្រោយ​ឃើញ​រូប​សម្រស់​នាង​បែប​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​កោត​សរសើរ ដោយ​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ថា៖ "Carman lee នៅ​តែ​ជា​ស្រី​ស្អាត​គ្រប់​ពេល​វេលា" “នាង​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ស្រករ​ក្រោយ ច្រណែន​នឹង​សម្រស់​របស់​នាង​ណាស់" “រហូត​មក​ដល់​ពេល​នេះ​ហើយ នាង​នៅ​តែ​ក្មេង សម្រស់​មិន​ប្រែប្រួល​សោះ"៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម