- 2019-01-22 02:11:36
- ព័ត៌មាន
ត្បិតថាជើងថ្មីមែន ប៉ុន្តែតារាស្រីស្រស់ស្អាតម្នាក់ ត្រូវគេរំពឹងថា លេចធ្លោក្នុងឆ្នាំ ២០១៩នេះ
- 2019-01-22 02:11:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្បិតថាជើងថ្មីមែន ប៉ុន្តែតារាស្រីស្រស់ស្អាតម្នាក់ ត្រូវគេរំពឹងថា លេចធ្លោក្នុងឆ្នាំ ២០១៩នេះ
ចន្លោះមិនឃើញ
តារាស្រីជើងថ្មីម្នាក់ មានឈ្មោះថា នូ យូរី អាយុ២៦ ឆ្នាំ កម្ពស់ ១.៦៨ម៉ែត្រ ត្រូវបានគេរំពឹងថា នឹងក្លាយជាតារាស្រីលេចធ្លោមួយរូបក្នុងឆ្នាំ ២០១៩ ដែលទើបនឹងឈានជើងចូលបានជិត១ខែនេះ។
ទំព័រ Movie Star Research ដែលធ្វើការស្រាវជ្រាវអំពីសិល្បករចាស់ថ្មីជាច្រើន បានធ្វើការព្យាករណ៍ដូច្នេះ បន្ទាប់ពីឃើញសក្ដានុពល ក៏ដូចជាអំណោយផលមួយចំនួនរបស់ យូរី បន្ទាប់ពីប្រឡូកសិល្បៈត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ អ្នកនាង ស៊ិន ឧត្ដមផល្លា ស្ថាបនិកទំព័របណ្ដាញសង្គមខាងលើ លើកឡើងថា យូរី មានសម្ផស្សស្រស់ស្អាត និងកម្ពស់ខ្ពស់ នាងពិតជាអាចមុជបានជ្រៅទៅបានឆ្ងាយនៅក្នុងសិល្បៈនេះ
គិតមកត្រឹមពេលនេះ នូ យូរី អាយុ២៦ឆ្នាំ បានចូលចូលប្រឡូកក្នុងពិភពសិល្បៈកាលពីឆ្នាំ២០១៧ប៉ុណ្ណោះ។ រយៈពេលជាង១ឆ្នាំ នាងបានចូលរួមសម្ដែងខ្សែភាពយន្តភាគបានចំនួន ៣រឿង រួចមកហើយ។រឿងទី១ គឺរឿង "វិញ្ញាណម្ចាស់ព្រែក” ត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN ។ រឿងទី២ មានចំណងជើងថា "ភរិយាឥតខាន់ស្លា” ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ Bayon និងរឿងទី៣ "ភរិយាសម័យថ្មី” លើកញ្ចក់ទូរទស្សន៍ PNN។
" នាងខ្ញុំ បានមើលឃើញថា នាងមិនត្រឹមតែសាកសមធ្វើជាតារាសម្ដែងប៉ុណ្ណោះទេ តែនាងក៏សាកសមធ្វើជាតារាម៉ូដែលទៀតផង ហើយខ្ញុំក៏សង្ឃឹមថា នាងប្រាកដជាត្រូវបានបងប្អូនណាម្នាក់ ជ្រើសរើសយកនាងធ្វើជាតារាបង្ហាញម៉ូដបន្ទាប់ពីឃើញការចុះផ្សាយនេះ"។ ស៊ិន ឧត្តមផល្លា ថ្លែង។
តោះ យូរី មានរូបរាងស្រស់ស្អាតយ៉ាងណានោះ ? សូមទស្សនារូបភាពរបស់នាងខាងក្រោមនេះ ទាំងអស់គ្នា៖