- 2019-01-28 03:05:00
- ព័ត៌មាន
សំ ថារ័ត្ន បង្ហើបពីជោគជ័យនឹកស្មានមិនដល់ជុំវិញការដាក់បញ្ចាំងរឿង "Surviving Bokator”
- 2019-01-28 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំ ថារ័ត្ន បង្ហើបពីជោគជ័យនឹកស្មានមិនដល់ជុំវិញការដាក់បញ្ចាំងរឿង "Surviving Bokator”
ចន្លោះមិនឃើញ
ថ្មីៗនេះតារាសម្ដែងនិងជាកីឡាការនីក្បាច់កុនល្បុក្កតោ អ៊ុំ សំថារ័ត្ន ទើបតែត្រលប់មកមាតុប្រទេសវិញបន្ទាប់ពីចំណាយពេលដល់ទៅជាង៣ខែ នៅអាមេរិកនិងកាណាដា ដើម្បីផ្សព្វផ្សាយភាពយន្តឯកសារ "Surviving Bokator”។
ក្នុងរយៈពេលនោះ ថារ័ត្ន បានធ្វើដំណើរទៅកាន់ទីក្រុងជាច្រើននៅសហរដ្ឋអាមេរិក ដូចជាទីក្រុង Austin, Dallas, Houston រដ្ឋតិចសាស់ ទីក្រុង Washionton DC. ទីក្រុង Philadephia រដ្ឋ Pensylvania ជាដើម ក្រោយមកក៏ធ្វើដំណើរទៅកាន់ទីក្រុងផ្សេងៗនៅប្រទេសកាណាដាដូចជា Montreal, Ottawa, Ontario ជាដើមទើបត្រលប់មកកាន់ទីក្រុង New York និងរដ្ឋ Utah រួចត្រលប់មក Houston វិញរហូតដល់ចំណតចុងក្រោយគឺ Long Beach និង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។ ពេលនេះក្រុមការងារ ក៏កំពុងតែស្វែងរក Sponsor សម្រាប់ការត្រលប់ទៅចាក់បញ្ចាំងម្ដងទៀតនៅអាមេរិក អំឡុងពេលបុណ្យចូលឆ្នាំខ្មែរផងដែរ។
ក្នុងដំណើរផ្សព្វផ្សាយភាពយន្តនេះ ថារ័ត្ន បញ្ជាក់ថាខ្លួនពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានការគាំទ្រ ពីសំណាក់បងប្អូនខ្មែរនៅទីនោះខ្លាំងនឹកស្មានមិនដល់។ "ហ្នឹងហើយបងមិនត្រឹមតែទទួលបានការគាំទ្រជាមួយបងប្អូនខ្មែរនៅទីនោះប៉ុណ្ណោះទេ ក៏មានចៃដន្យល្អជាច្រើនបានកើតនៅកំឡុងពេលនោះផងដែរ។ ខ្ញុំបានជួបជាមួយបណ្ដាតារា YouTubers និងតារាចម្រៀងដូចជា Hella Chluy និង Badassvon ជាដើម ពិសេសបំផុតនោះគឺបានជួបជាមួយកំពូលតារាប្រដាល់ Manny Pacquiao តែម្ដង"។ នេះបើតាម ថារ័ត្ន រៀបរាប់ប្រាប់ Sabay។
គិតមកត្រឹមពេលនេះ ក្រៅពីអាជីពជាកីឡាប្រដាល់ល្បុក្កតោ តារាស្រីជើងខ្លាំងរូបនេះបានប្រឡូកក្នុងវិស័យកុន ដោយបានសម្ដែងក្នុងរឿងធំៗដល់ទៅ៨រឿងរួចមកហើយ ក្នុងនោះមានរឿង២មានលក្ខណៈធំខ្លាំងដោយដាក់បញ្ចូលក្នុង Netflix គឺ "Jailbreak” និង "First They Killed My Father”។ ជុំវិញវិស័យសម្ដែង ថារ័ត្ន និយាយថាខ្លួនស្រលាញ់វិស័យសម្ដែងមិនចាញ់វិស័យកីឡានោះទេ ហើយនឹងសង្ឃឹមថាមានឱកាសសម្ដែងក្នុងរឿងថ្មីៗខ្នាតធំជាបន្តបន្ទាប់៕
វីដេអូ Trailer ភាពយន្តឯកសារ "Surving Bokator"៖