- 2019-01-29 05:05:00
- ព័ត៌មាន
ទីបំផុត រូបសំណាកបីតាចាប៉ីដងវែង ប្រាជ្ញ ឈួន សាងសង់រួចរាល់
- 2019-01-29 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត រូបសំណាកបីតាចាប៉ីដងវែង ប្រាជ្ញ ឈួន សាងសង់រួចរាល់
ចន្លោះមិនឃើញ
ទីបំផុត របសំណាករបស់ លោកតាព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន ត្រូវបានសាងសង់រួចរាល់ និងបានសម្ពោធជាផ្លូវការនៅថ្ងៃនេះ ក្រោមអធិបតី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ។
រូបសំណាកនេះ ត្រូវបានសាងសង់ឡើង ក្នុងទីតាំងវត្តសម៉ ភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដែលជាទីកន្លែងកំណើតរបស់ព្រឹទ្ធាចារ្យនេះផ្ទាល់តែម្ដង។
តាមការអះអាងពី លោក ប្រាជ្ញ ឆាត កូនប្រុសច្បងរបស់លោក ធ្លាប់ប្រាប់ថា មូលហេតុកសាងក្នុងទីតាំងខាងលើ ដោយសារចង់ឲ្យកូនចៅខ្មែរជំនាន់ក្រោយ បានចងចាំនិងស្គាល់លោកតា ប្រាជ្ញ ឈួន ជាធនធានមនុស្សកម្រផ្នែកសិល្បៈបុរាណដែលពូកែថ្វីមាត់ច្រៀងចាប៉ី មានចំណាប់ជួនល្អ បង្កប់ដោយន័យអប់រំ ស្ដាប់មិនជិនណាយ។
ចំពោះថ្លៃចំណាយ លើការសាងសង់ ខាងក្រសួងព័ត៌មានជាអ្នកចាត់ចែង និងរ៉ាប់រងទាំងស្រុង។
ថ្វីត្បិតលោក តា ប្រាជ្ញ ឈួន អនិច្ចកម្មទៅហើយក្ដី តែលោកបានបន្សល់នូវស្នាដៃ គំនិតអប់រំជាច្រើនដល់កូនចៅជំនាន់ក្រោយ។ លើសពីនេះ លោកតែងចូលរួមការងារសង្គម ក្នុងការសាងសង់សាលារៀន វត្តអារាម បូករួមទាំងផ្លូវថ្នល់ជាដើម។ លោកត្រូវបាន មហាជនកោតសរសើរពីថ្វីមាត់ច្រៀងចាប៉ី តែងបានភ្លាមៗ ស្របពេលកំពុងលេងចាប៉ី ថែមទៀត។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ បានចាត់ទុកលោកជា អច្ឆរិយបុគ្គលផ្នែកច្រៀងចាប៉ីដងវែង ដែលគ្មានអ្នកណាអាចផ្ទឹមបានឡើយ៕