• 2019-01-29 08:22:42
  • ព័ត៌មាន

ហួសថ្លែង! ត្រឹមមួកស្មុគសាមញ្ញសោះ គ្រាន់​តែ​ឡើងម៉ាក Gucci ភ្លាម តម្លៃថ្លៃកប់​តែ​ម្ដង

  • 2019-01-29 08:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល ក្រោយ​​ក្រុមហ៊ុន​ម៉ាក​ល្បី Gucci ​បាន​បង្ហាញ​ម៉ូដ​មួក​ថ្មី​របស់​ពួកគេ ដែល​ជា​មួក​ស្មុគ​សាមញ្ញ​ធម្មតា។

បើ​តាម​វិបសាយ tvpool បាន​បញ្ជាក់​ថា អ្នក​លេង​បណ្ដាញ​សង្គម​ប្រចាំ​ប្រទេស​ថៃ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ក្រោយ​មួក​ស្មុគ​ដែល​ភាគ​ច្រើន​អ្នក​ចម្ការ និង​ប្រជា​កសិករ​និយម​ពាក់​និង​មាន​តម្លៃ​ថោក​នោះ ត្រូវ​បាន​ក្រុមហ៊ុន Gucci បង្ហាញ​ដាក់​លក់​​ក្នុង​តម្លៃ​ខ្ពស់​នឹក​ស្មាន​មិន​ដល់។

គួរ​បញ្ជាក់​ថា មួក​ប្រភេទ​នេះ បាន​បង្ហាញ​ខ្លួន​នៅ​ឯ​កម្មវិធី​បង្ហាញ​ម៉ូដ "Gucci Cruise 2019”។ តាម​វិប​សាយ​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា មួក​នេះ​ដែរ បាន​ដាក់​បង្ហាញ​ឡើង និង​លក់​ក្នុង​តម្លៃ ១៤ ៤០០ បាត (៤៥០ ដុល្លារ)៕

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី